កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សមាជិកក្រុមចម្រៀង Girl Generation នាង YoonA បានបង្ហោះរូបថត ថ្ងៃបញ្ចប់ការសិក្សារបស់នាង នៅក្នុង សាកលវិទ្យាល័យ Dongguk ។

កាលពីថ្ងៃទី១៥ ខែតុលា រូបថតរបស់YoonAនេះ បានធ្វើឲ្យ មានការល្បីសុះសាយ នៅក្នុងអនឡាញ ដោយសារតែ សម្រស់របស់នាងនៅតែ ស្អាតដដែល សូម្បីតែនាង ស្លៀកសំលៀកបំពាក់ធម្មតាក៏ដោយ។

ចំពោះ YoonA បានគ្រោងជាមួយ អាវដៃវែងពណ៌ស និងសំពត់ខ្មៅត្រឹមជង្គង់ ដែលមើលទៅ បែបសាមញ្ញបំផុត ហើយជាមួយនឹង ម៉ូតសក់ ធម្មតា ដោយដាក់សក់តិចៗ បាំងថ្ងាសរបស់នាង។ ជាពិសេសនោះ មួយក្នុងចំណោម រូបថតទាំងអស់ ក៏មានវត្តមាន កញ្ញា Seohyunផងដែរ ដែលនាង បានអង្គុយជិត YoonA ៕

ក្រឡេកមើលរូបថត របស់នាងYoonA ខាងក្រោម ថាតើនាង គួរឲ្យស្រលាញ់យ៉ាងណា ជាមួយឈុតសម្លៀកបំពាក់ បែបសាមញ្ញនោះ ៖


ប្រភព Soompi

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]