Friendthem ត្រៀមប្តឹង Facebook ដែលទើបតែបានបញ្ចេញមុខងារ Find Friends Nearby ប៉ុន្មានថ្ងៃមុននេះ ដោយបានអះអាងថា លួចគំនិតរបស់ខ្លួនឯង ។
Friendthem ជាកម្មវិធីសំរាប់ការសុំជាមិត្តនៅលើ Facebook ដោយប្រើ Location Service ចូលមកជាជំនួយរកបុគ្គលដែលនៅជិតខ្លួនយើង ដោះស្រាយនូវបញ្ហាភាពច្របូកច្របល់ ពីអ្នកប្រើប្រាស់ដែលមានឈ្មោះជាន់គ្នាច្រើនអ្នក មានទាំងនៅលើ iOS ហើយនឹង Android ។ Charles Sankowich ដែលជា CEO របស់ Friendthem អះអាងថានៅខែកុម្ភះកន្លងមកនោះ ខ្លួនឯងបានប្រាប់គំនិតនេះជាមួយអ្នកចាត់ចែងខ្ពស់របស់ Facebook ម្នាក់ ហើយបានទទួលចំលើយថា "I really like this idea." តែខាង Facebook ផ្ទាល់បានបដិសេធថាគំនិតនេះបានមកពិធី Hackathon ក្នុងក្រុមហ៊ុនផ្ទាល់របស់ខ្លួនឯង ដែលនៅពេលដំបូងប្រើឈ្មោះថា Friendshake
មេធាវីរបស់ Friendthem បាននិយាយថា :ពេលបានទទួលនូវឯកសារច្បាស់លាស់នឹងគ្រប់គ្រាន់នឹងប្តឹងក្រុមហ៊ុន Facebook ភ្លាម ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖​ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]