រថយន្តទំនើបម៉ាក Lexus ពណ៌សមួយគ្រឿងដែលត្រូវបានគេអោយដឹងថា បានបើកយ៉ាងលឿនបញ្ច្រាស់ផ្លូវមក រេរចង្កូតឡើងលើចិញ្ចើមថ្នល់ បុកសម្បត្តិរដ្ឋ និង បុកអ្នកជិះកង់ជាច្រើនអ្នក បណ្តាលអោយអ្នកជិះកង់ ដេករណូករណែលពេញចិញ្ចើមថ្នល់ទៀតផង។

តាមប្រភព័ត៌មានបានអោយដឹងថា ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបាន កើតឡើងនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១២ នៅតាមបណ្តោយផ្លូវមួយនៃទីក្រុង Shangdong ប្រទេសចិន។ ហេតុការណ៍នេះបានបណ្តាលអោយ អ្នកជិះកង់ចំនួន ៥ នាក់បានស្លាប់រីឯ ២ នាក់ទៀតរងរបួសផងដែរ។ គួរបញ្ជាក់ផងដែរថា គេមិនទាន់បានដឹងពី មូលហេតុដែលអ្នកបើកបររថយន្ត បង្កគ្រោះថា្នក់ដ៏គួរអោយរន្ធត់បែបនេះ នៅឡើយទេ។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]