ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ កន្លងទៅ កម្មវិធី The Voice Cambodia បានឈានដល់កំណាក់កាល វគ្គផ្សាយផ្ទាល់ ដែលជាសប្ដាហ៍ ស៊ីសាច់ហុតឈាម លើវេទិកា បេក្ខជន-បេក្ខនារី ប្រឡងត្រូវធ្លាក់ ជាប់ភ្លាមៗ ដោយសារតែការបោះឆ្នោតពីទស្សនិកជន និង ការសម្រេច ចិត្តពីគ្រូបង្វឹក ។ បេក្ខជនម្នាក់ ដែលជាកូនក្រុម នាង ពេជ្រ សោភា លោក សុខ ច័ន្ទណេ បានធ្លាក់ចេញពីការប្រកួត រួចជាស្រេច ទៅហើយ ដែលលោកបានត្រឡប់ ទៅធ្វើចំការកៅស៊ូវិញ ។ លោកបានបង្ហាញអារម្មណ៍ សោកស្ដាយ ព្រោះបានបំបាក់គូប្រជែង គឺលោក មាស ណារិន ដែលជា អ្នកខ្លាំង និងជាអតីតជ័យលាភី លេខ២ ក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" ដោយគ្មាន បង្ហូរឈាម តែលោកបែរជាធ្លាក់ក្នុងវគ្គ ផ្សាយផ្ទាល់ទៅវិញ ។

ប្រភពមួយ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា តាមពិតលោក សុខ ច័ន្ទណេ មិនគួរធ្លាក់ ទាល់តែសោះ ព្រោះពេលច្រៀង សាកល្បង មុនថ្ងៃប្រកួត លោកច្រៀងបានល្អ ជាងថ្ងៃប្រកួត ឆ្ងាយណាស់ សូម្បីគ្រូបង្វឹក នាង ពេជ្រ សោភា ក៏លួចញញឹមដែរ ព្រោះកូនក្រុមខ្លួន ច្រៀងបានល្អ ។ ចំណែកឯ មូលហេតុ នៃការច្រៀងមិនបានល្អក្នុងវគ្គផ្សាយផ្ទាល់នេះ ព្រោះលោក ត្រូវសមាជិក នៃក្រុម មួយទៀត បបួលទៅផឹកនៅក្នុងក្លឹបមួយ ដែលបានបញ្ចប់ នៅពាក់ កណ្ដាលអាធ្រាត្រ ហើយលោកមិនបានសម្រាក គ្រប់គ្រាន់ទេ រហូតដល់ពេលប្រកួត ។ ជាហេតុ ធ្វើឲ្យសំឡេង លោកមិនអាចច្រៀងបានល្អ និងគ្មាន សមាធិ។

លោក សុខ ច័ន្ទណេ ផ្ទាល់ហាក់បង្ហាញអារម្មណ៍សោកស្ដាយ ព្រោះលោកបានធ្លាក់ចេញពីកម្មវិធី ព្រោះលោកមិនត្រូវបានការបោះឆ្នោត ពីទស្សនិកជន និង ពីសំណាក់គ្រូបង្វឹកទេ ។ លោកបាននិយាយថា លោកនឹកគ្រូបង្វឹកខ្លួន និង គ្រូបង្វឹកដទៃ រួមទាំងក្រុមកាងារ ដែលតែងតែមានទំនាក់ទំនងល្អ ជាមួយគ្នា ពិសេសលោកធ្លាប់ជិះម៉ូតូមួយបីនាក់ ព្រោះលោកជាមនុស្សមានជីវភាពលំបាក មិនមែនធូរ ធារទេ លោកនឹងចងចាំអនុស្សាវរីយ៍ល្អៗ ពីកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោកនេះ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា