ខេត្តស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់​មាន​កម្ម​​ការិនី​​​ជាង​១០​នាក់​​បាន​សន្លប់ ខណៈទុស្សេ​ខ្សែ​ភ្លើង​ក្នុង​អគារ​រោងចក្រ​ ហើយ​​​ឆក់​កម្ម​ការិនី​ម្នាក់ បណ្តាល​​ឱ្យ​កម្ម​ការិនី​ឯ​ទៀត​ភ័យ​ស្លន់​ស្លោ​​ក៏នាំគ្នា​​ផ្អើល​រត់​ចេញ​ ពី​រោង​ចក្រជាន់​គ្នា​​ដួល​សន្លប់​ជាបន្ត​បន្ទាប់ ។

​ករណី​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​ រសៀ​លថ្ងៃទី​២៥ មិថុនា ២០១២ ​នៅ​រោង​ចក្រ​​កាត់​ដេរ​ស្រោម​ដៃ (យ៉ក) ​ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ,FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]