មានរឿងប្រកែកតវ៉ាមួយចំនួនអំពីម៉ាក និងប្រភេទ Tablet ថាតើ Tablet ណាមួយទទួល បានប្រជាប្រិយ ភាពបំផុតក្នុង ប្រទេសកម្ពុជា?

ដោយយោងតាមប្រភពទិន្នន័យដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុនស្រាវជ្រាវ GFK បានបង្ហាញថា Samsung Galaxy Tab Series វាយលុកទីផ្សារ Tablet បានច្រើនជាង 50% ដែលមានន័យថា Samsung Galaxy Tab Series ជា Tablet ទទួលបានលំដាប់ ថ្នាក់លេខ 1 និងមានប្រជាប្រិយភាព បំផុតក្នុងទីផ្សារកម្ពុជា។

Tablet ពី Samsung ដែលទទួលបានការគាំទ្រ និងពេញនិយមបំផុត គឺស៊េរី Samsung Galaxy Tab រហូតដល់Samsung Galaxy Tab Sជាមួយការវិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយដោយផ្តោត លើភាពច្នៃប្រឌិតខ្ពស់លើការរចនារូបរាង ប្រព័ន្ធ Software ជាពិសេស គឺបច្ចេកវិជ្ជាដែលអាចបំពេញ រាល់គ្រប់តម្រូវការសម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃដើម្បីធ្វើឱ្យគុណភាពជីវិតកាន់តែប្រសើរ។ 

ចំពោះ Samsung Galaxy Tab S ដែលជា Tablet ជំនាន់ចុងក្រោយ របស់ Samsung  ដែលទទួល បានការ គំាទ្រ  ដ៏ច្រើនលើសលប់ទាំងក្នុងប្រទេសកម្ពុជា និង ទូទាំងពិភពលោក តាមរយៈការឆ្លើយ តបវិជ្ជមានពីអ្នកប្រើ ប្រាស់លើរូបរាងរចនា យ៉ាងស្រស់ប្រណិតដ៏ស្តើង និងស្រាលបំផុត របស់ Samsung ជាមួយទំហំអេក្រង់ 8.4 អ៊ីញ និង 10.5អ៊ីញ។ ហើយអ្វីដែលធ្វើឱ្យ Samsung Galaxy Tab S លេចធ្លោ ជាងគេ គឺអេក្រង់ Super AMOLED ផ្តល់រូបភាពច្បាស់ ឥតខ្ចោះ ប្រៀបដូចធម្មជាតិពិតៗ។

ក្រុមហ៊ុន Samsung ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងនិយម ប្រើ ប្រាស់រាល់ គ្រប់ផលិតផល បច្ចេកវិជ្ជារបស់ Samsung ក្នុងកន្លងមក។ ហើយក្រុមហ៊ុន សូមសន្យានឹង បន្តការស្វែងរក បច្ចេកវិជ្ជាច្នៃប្រឌិត ថ្មីៗចុងក្រោយ ដើម្បីបំពេញតម្រូវការ និងលើកកម្ពស់ គុណភាពជីវិត របស់លោកអ្នក ឲ្យកាន់តែប្រសើរថែមមួយ កម្រិតទៀត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្ដល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈការ បង្កើតថ្មីនិងរបក គំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរ ឲ្យកាន់តែ ប្រសើរឡើង នូវពិភពទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTEឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី  និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិក ចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លាន ដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]