ថៃ៖ មនុស្សគ្រប់គ្នា មានចម្ងល់យ៉ាងខ្លាំង ទៅនឹងរូបថតថ្មី របស់ បរវកញ្ញាចក្រវាឡ កាលពីឆ្នាំ១៩៦៥ ដែលរូបសម្ផស្ស របស់នាង កាលពីមុន និង ឥឡូវនេះ ហាក់ដូចជា មិនមាន អ្វីខុសប្លែកគ្នា សូម្បីតែបន្តិច។

នាង Apasra Hongsakula  អាយុ៦៧ឆ្នាំ បានជាប់ជា ជ័យលាភី បរវកញ្ញាចក្រវាឡ កាលពីឆ្នាំ១៩៦៥ ប៉ុន្តែកាលពីថ្មីៗនេះ រូបថតមួយសន្លឹក របស់នាង បានធ្វើឲ្យ មានមន្ទិលសង្ស័យ ពីសំណាក់មហាជន ដែលរូបនាងនៅតែ មានផ្ទៃមុខ ក្មេងជាងវ័យដដែល។

មិនតែប៉ុណ្ណោះ ក៏មានពាក្យចចាមអារ៉ាមមួយទៀត បានល្បីសុះសាយដែរថា នាង Apasra  បានចំណាយលុយ ទៅដល់៧ម៉ឺនដុល្លារ ដើម្បីរក្សា សម្ផស្ស កុំឲ្យចាស់។

បន្ថែមពីនេះទៅទៀត បើក្រឡេកមើល រូបថតថ្មី របស់នាង Apasra នេះ ទោះបីជារូបថត មានលក្ខណៈ រាងព្រិលបន្តិចៗក៏ដោយ ប៉ុន្តែនៅតែអាច បញ្ជាក់បានថា វាមិនមានភាព ខុសប្លែកគ្នា សូម្បីតែបន្តិច ទៅលើរូបសម្ផស្ស របស់នាងឡើយ។

យ៉ាងណាមិញ អ្នកគ្រប់គ្រងរបស់ នាង Apasra  បានបដិសេធចំពោះ ពាក្យអាចាមអារ៉ាម ថានាងបាន ចំណាយលុយ យ៉ាងច្រើន ទៅលើ សម្ផស្ស។ ជាពិសេសនោះ គាត់បាន បញ្ជាក់ថា តាមពិតនាង Apasra គ្រាន់តែប្តូរ ម៉ូតសក់របស់នាង ពីសក់រួញ ទៅត្រង់វិញតែប៉ុណ្ណោះ ទើបធ្វើឲ្យនាង មើលទៅក្មេងជាងវ័យ។

តោះទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា របស់នាងកាលពី នាងជាប់ជា បរវកញ្ញាចក្រវាឡ នៅឆ្នាំ ១៩៦៥ បន្តិចមើល ហើយប្រិយមិត្ត អាច ប្រៀបធៀប ពីសម្រស់របស់នាង កាលពីពេលនោះ និងឥឡូវនេះ តើសម្ផស្សរបស់នាង ពិតជានៅដដែលមែនទេ?









ខាងឆ្វេងដៃ ជារូបពេលនាងជាប់ជាបរវកញ្ញាចក្រវាឡ និងខាងស្តាំជា រូបរបស់នាង ក្នុងពេលបច្ចុប្បន្ន

ប្រភព Bangkok coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]