រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​​​នគរបាលនៃ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​​រាជ​ធានី​​បានបង្ហាញ​មុខ​ជនសង្ស័យ​ចំនួន​៥នាក់​ពាក់ព័ន្ធ​ចែកចាយ​​​ជួញដូរ​​គ្រឿងញៀន​​ និងប្រើ​​ប្រាស់​អាវុធ​ខុសច្បាប់ ។

ជនសង្ស័យ​ទី១-ឈ្មោះ​យាន សុភ័ក្ត្រ  ហៅ​វីរៈ ​ភេទប្រុស ​អាយុ​២៤​ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​​សង់​ថ្មី​ផ្លូវលំ​ភូមិទួលគោក ​សង្កាត់ទួលសង្កែ ​ខណ្ឌប្ញស្សី​កែវជា​ជាងទង ។ ​២-​ឈ្មោះ​គឹម សុថារិទ្ធ ​​ភេទ​ប្រុស ​អាយុ​​​២៤​ឆ្នាំ ស្នាក់នៅផ្ទះលេខ​៧F ផ្លូវ​​លេខ​៥៩៨ ​​ភូមិទំនប់​​ សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​​សែនសុខ ។ ​៣​-ឈ្មោះ​​តាំង ​គឹមហ៊  ភេទប្រុស ​អាយុ​១៨ឆ្នាំ ​​ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​២៦៥ សង្កាត់​​​ទឹក​ល្អក​់​ទី៣ ខណ្ឌទួលគោក ​។ ៤-​ឈ្មោះ​​​វ៉ុន ធី ភេទ​ប្រុស​ ​អាយុ​១៩ឆ្នាំ ស្នាក់នៅផ្ទះ​គ្មាន​លេខ ផ្លូវ​៧០ ភូមិទួលគោក សង្កាត់​ទួល​សង្កែ ​​ខណ្ឌប្ញស្សីកែវ ​​​និង​៥-​ឈ្មោះប៉ោ ​​ប៊ុនទ្រី ​ភេទ ប្រុស  អាយុ​១៧ឆ្នាំ ​​ស្នាក់នៅ​ផ្ទះ​លេខ​២៤៥ ផ្លូវ​ជាតិ​លេខ១ ​សង្កាត់​​ក្បាលកោះ  ខណ្ឌមាន​ជ័យ ​​​រាជធានី​ភ្នំ​ពេញ ។

ជាមួយ​ការ​ឃាត់ខ្លួន​យុវ​ជនសង្ស័យ​ទាំង​៥នាក់​​នេះ ​សមត្ថកិច្ច​បាន​​​ដកហូត អាវុធខ្លីម៉ាក​បេរ៉េតាស្តូប ​១ដើម ​​​ម៉ា​ទឹកកក១​កញ្ចប់ធំ ស្មើ​៣កញ្ចប់​តូច​​ ឈើ​គ្រញូង​២៤ដុំ​​​មានតូចធំ ​ស្លាកលេខ​ម៉ូតូ១ ​​ភ្នំពេញ  1BA 2445 គ្រឿង​អលង្ការ​​មួយចំនួន ម៉ូតូ៣​គ្រឿង ​ម៉ាកយ៉ា​ម៉ា​ហា XT ១គ្រឿង ​​ម៉ាក SL ១គ្រឿង ​និងម៉ាកវ៉េវ​​​១គ្រឿង ។ ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១​គ្រឿង ​​ឯកសណ្ឋាន​យោធា១កំប្លេ ប្រាក់ដុល្លារ​​​និង​ប្រាក់រៀលមួយចំនួន​ទៀត ។
 ​លោកវរ​សេ​នីយ៍​​ត្រី​​ផែង វ​ណ្ណៈ ​​អនុ​​​ប្រធាន​ការិយា​ល័យ​​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​​​​ស្រាល​​រាជធានី​អះអាង​ថា នេះ​ជា​ករណីបង្ក្រាប​​​ក្រុម​ចែក​ចាយ​​​ជួញដូរ​គ្រឿងញៀន មានអាវុធ​​​​ហើយ​លោក​បញ្ជាក់ថា ​​មិនមែនជា​មុខសញ្ញា​ប្លន់នោះ​ទេ ​នេះ​បើយោ​​ង​តាម​​ចម្លើយ​សារភាព​​របស់​ជ​ន​​សង្ស័យ​ ។ ទោះជាយ៉ាងណា ​​ពូកគេត្រូវ​​​បា​ន​ឃាត់​ខ្លួន​កាលពីរសៀល​ថ្ងៃទី៤ កុម្ភៈ ​២០១២ នៅ​ផ្ទះឈ្មោះយាន សុភ័ក្ត្រ ហៅវីរៈ​​ស្ថិតនៅ​ភូម​ិ​ទួល​គោក សង្កាត់​​ទួលសង្កែ​ ដោយ​សហការ​ជា​មួយ​សមត្ថកិច្ច​​​នគរ​បាល​ខណ្ឌ​ទួលគោក និង​ខណ្ឌប្ញស្សីកែវ ​ដែល​​ដំបូង​សមត្ថកិច្ច​បានកំណត់​​ជាមុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​​ តែពេលសួរ​​យកចម្លើយពិត​ក្រុមនេះ​មិនពាក់​ព័ន្ធ​​​ករណី​ប្លន់ទេ ។

ក្រោយពេល​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំង៥​នាក់​រួម​ទាំង​​វត្ថុតាង​​ត្រូវបាន​កសាងសំណុំរឿង​​បញ្ជូន​ទៅ​កាន់សាលាដំបូង​រាជធានីភ្នំពេញ​​ដោយ​ចោទ​ប្រកាន់​​ពីបទ​ចែកចាយ ជួញដូរ​គ្រឿង​ញៀន និង​​​ប្រើប្រាស់អាវុធខុស​ច្បាប់ ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]