រាជធានីភ្នំពេញ ៖ ម៉ូតូធុនធំម៉ាក DUKE ដែលជិះដោយនារីម្នាក់ឈ្មោះលីន ដា ជាតារា សម្តែង ល្បីឈ្មោះ និងជាតួឯក ក្នុងរឿង ទេវតាធ្លាក់ពីលើមេឃ ត្រូវបានរថយន្តRAV4 បើកបុក និងកិនពី លើរងការ ខូចខាតយ៉ាងដំណំ ខណៈនារីរូបនេះ បើកម៉ូតូឆ្លងផ្លូវ តែសំណាងល្អអ្នក បើកមិនមាន រងគ្រោះថ្នាក់ ។ ហេតុការណ៍ នេះកើតឡើងនៅវេលា ម៉ោង ៤ និង ១០នាទីភ្លឺ ថ្ងៃទី១៥ តុលា ២០១៤ នៅចំណុចក្បែរ វិទ្យាល័យ សន្ធម៉ុក តាមផ្លូវកម្ពុជាក្រោម ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅ មុនពេលកើតហេតុ គេឃើញ ម៉ូតូ ធុនធំម៉ាក DUKE មួយគ្រឿង ពណ៌ទឹកក្រូចលាយ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-9998 ជិះដោយនារីម្នាក់ រួមដំណើរ ដោយនារី ម្នាក់ទៀតដោយធ្វើ ដំណើរតាមផ្លូវ កម្ពុជាក្រោម ក្នុងទិសដៅពី លិចទៅកើត ខណៈមក ដល់ចំណុចកើតហេតុម៉ូតូបានបើក ឆ្លងផ្លូវ ក៏ត្រូវរថយន្តម៉ាក RAV4 មួយគ្រឿង ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 2Q-9321 បើកតាមផ្លូវកម្ពុជា ក្រោមក្នុងទិសដៅ បញ្រ្ចាសគ្នា បុកនិងកិនពី លើបណ្តាលឱ្យ រងការខូចខាត យ៉ាងដំណំ ប៉ុន្តែសំណាងល្អអ្នក ជិះលោតចេញទាន់ មិនមានរងរបួសនោះទេ ។

ក្រោយពេលកើតហេតុតៃកុងរថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ ទុករថយន្ត នៅកន្លែងកើតហេតុ ។ សមត្ថកិច្ចបានយក ទាំងម៉ូតូនិងរថយន្តទៅកាន់ ការិយាល័យចរាចរ ផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលរាជធានី ភ្នំពេញដើម្បីដោះស្រាយគ្នា តាមនិតិវិធីច្បាប់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]