ខេត្ត​ព្រៃវែង ៖ រថយន្ដ​ទេសចរណ៍​ធំៗ​ត្រូវ​​បាន​មន្ត្រីគយឃាត់​ចាប់​ជា​ប្រភេទ​រថយន្ដ​៤៥​កៅអីដែល​រថយន្ដ​ទី​១​ ដឹក​អ្នកដំណើរ​តាម​ផ្លូវ​ភ្នំពេញ​-​ហូ​ជី​មិ​ញ ជា​របស់​ក្រុមហ៊ុន ខា​យ​ណា​ម ត្រេ​ន​ស្ពរ​ថេ​ស៊ិ​ន​ រថយន្ដ​ទី​២ ដឹក​អ្នកដំណើរ​តាម​ផ្លូវ​ភ្នំពេញ​-​ហូ​ជី​មិ​ញ ជា​របស់​ក្រុមហ៊ុន phone linh និង​រថយន្ដ​ទី​៣ ដឹក​អ្នកដំណើរ​តាម​ផ្លូវ ភ្នំពេញ​-ហូ​ជី​មិ​ញ ជា​របស់​ក្រុមហ៊ុន ណេ​ស្សា​ ដើម្បី​ត្រួត​ពិនិត្យ​​ដោយ​សង្ស័យថា ​មាន​ដឹក​ទំនិញ​គេច​ពន្ធ​។

រថយន្ដ​ទាំង​៣​គ្រឿង​នេះ​ត្រូវ​បាន​មន្ត្រី​​គយ​ឃាត់​ចាប់​នៅ​ខណៈ​ពេល​កំពុង​ដឹក​អ្នក​ដំណើរ​​នៅ​តាម​ដងផ្លូវ នា​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១២ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ទុក​នៅ​សា្ន​ក់​ការ​គយ​និង​រដ្ឋាករ សាខា​ខេត្ដព្រៃវែង ​ដើម្បី​ឱ្យ​មន្ដ្រី​គយ​ធ្វើការ​ត្រួតពិនិត្យ ដោយ​ជាប់​សង្ស័យ​ថា ​បាន​លួច​បង្កប់​ទំនិញគេចពន្ធ​នៅ​ខាងក្រោម​រថយន្ដ​។ គិត​ត្រឹម​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ គេ​នៅ​មិន​ទាន់​អាច​ដឹង​បាន​ថា ទំនិញគេចពន្ធ​ដែល​​បង្កប់​នៅ​ពីក្រោម​រថយន្ដ​ទាំងនោះ​ជា​ប្រភេទ​​ទំនិញ​អ្វី​នោះ​ទេ ព្រោះ​មន្ដ្រី​គយ​មិន​ទាន់​បាន​ធ្វើការ​ត្រួត​ពិនិត្យ​​ទំនិញ​នៅ​ក្នុង​រថយន្ដ​ទេស​ចរណ៍​ទាំងនោះ​នៅឡើយ ។ ប៉ុន្តែ​ពេល​នោះ​គយ​បាន​សម្តែង​ចរិត​លាក់​កំបាំង​ខ្លាំងណាស់​ ព្រោះ​ពេល​អ្នក​កាសែត​​ទៅ​ថត​យក​ព័ត៌​មាន​ ស្រាប់តែ​មន្ត្រី​គយ​ខឹង​ច្រឡោត​ តោត​តូង ស្តី​បន្ទោស​​អ្នក​កាសែត​​ប៉ាត​ណា​ប៉ាត​ណី​ ហាក់បី​ដូច​ជា​ខ្លាច​បាត់​លាភ​សក្ការៈ​​យ៉ាង​ដូច្នេះ... តាម​ការ​ពិត​អ្នក​កាសែត​​ចុះ​ផ្សាយ​ក៏ដូចជា​បង្ហាញ​ស្នាដៃ​របស់​គយ​តែ​ប៉ុណ្ណោះ​ មិន​គួរ​បិទបាំង​ស្នាដៃ​​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]