អាមេរិក៖ តាមការសិក្សា ស្រាវជ្រាវថ្មី បានឲ្យដឹងថា អ្នកម្តាយទាំងឡាយណា ដែលមានផ្ទៃពោះ នៅអាយុច្រើន ពោលគឺនៅអាយុចំណាស់ អាចធ្វើឲ្យកូនពួកគាត់ ដែលកើតមក ប្រឈមមុខ នឹងជំងឺជាង ២០០ ប្រភេទ ដូចជាជំងឺទឹកនោមផ្អែម, ជំងឺមហារីក និង ជំងឺភ្លេចភ្លាំង ជាដើម។

ជំងឺដែលឆ្លង ពីម្តាយ ទៅទារកក្នុងផ្ទៃ អាចឆ្លងតាមរយៈ DNA បានធ្វើឲ្យ ប៉ះពាល់រាងកាយ របស់ទារក ជាច្រើនកន្លែង ដែលមានដូចជា សរីរាង្គ ខាងក្នុង ,បេះដូង ,សាច់ដុំឆ្អឹង និង ខួរក្បាល ជាដើម។ ប្រសិនបើការ ឆ្លងជំងឺទាំងនេះ តាមរយៈ DNA ពីម្តាយទៅកូនហើយ ពិតជាជំងឺមួយដែល គួរឲ្យខ្លាចបំផុត ដែលមិនអាច ព្យាបាលបានឡើយ។

ការរកឃើញថ្មី មួយទៀត ស្តីអំពី «ផលប៉ះពាល់ នៃអាយុរបស់មាតា» ធ្វើឡើងដោយ ក្រុមអ្នកវិទ្យសាស្រ្ត Penn State បានឲ្យដឹងថា អ្នកវិទ្យសាស្រ្ត អាចផ្តល់ការប្រឹក្សា ផ្នែកហ្សែន ទៅដល់មាតាទាំងឡាយ ពីព្រោះពួកគេ អាចទស្សទាយ ពីការចំលង DNA ទៅកោសិកា អំប្រីយ៉ុងរបស់ស្រ្តីបាន។ ក្នុងនោះដែរ ស្រ្តីដែលមានផ្ទៃពោះ នៅអាយុកាន់តែច្រើន មានការផ្លាស់ប្តូហ្សែន នៅក្នុងឈាម និង កោសិកា ច្រើនជាង ស្រ្តីដែលមាន នៅវ័យក្មេង នេះបើយោងទៅតាម ការស្រាវជ្រាវ ទៅលើស្ត្រី ដែលមាន អាយុចន្លោះ ចាប់ពី ២៥ឆ្នាំ ទៅដល់ ៥៩ឆ្នាំ។

ប៉ុន្តែអ្វីដែល គួរឲ្យភ្ញាក់ផ្អើល និង ព្រួយបារម្ភនោះ គឺ ដំនើរការ ផ្លាស់ប្តូរហ្សែន របស់ស្រ្តី មានផ្ទៃពោះ នៅអាយុ កាន់តែច្រើន អាចនាំឲ្យបង្កជំងឺ ទាំងក្នុងខ្លួន និង សរីរាង្គ របស់ស្រ្តីមានផ្ទៃពោះ ចម្លងទៅដល់ទារកក្នុងផ្ទៃ ក៏កាន់តែខ្ពស់ដែរ។

គួរបញ្ជាក់ដែរថា អ្នកស្រាវជ្រាវ មិនបានកំណត់ឲ្យជាក់លាក់ ថានៅអាយុ ប៉ុន្មាន ទើបជាការប្រសើរទេ ប៉ុន្តែ តាមការស្រាវជ្រាវ គឺរវាង អាយុ ២៥ឆ្នាំ ទៅដល់ ៥៩ឆ្នាំ នេះ បើសិនជា អាយុ របស់ស្ត្រី មានចំនួន កាន់តែច្រើន ឬមានន័យថា ទំនោរ ទៅរក ៥៩ឆ្នាំកាន់តែច្រើន នោះ ភាគរយ វាអាចកើនឡើង ទៅតាមនោះ។

ការសិក្សានេះទៀតសោត បានរកឃើញពីការ «លូតលាស់នៃកោសិកាអំប្រីយ៉ុង» ដែលបានឲ្យដឹងថា ប្រសិនបើការលូតលាស់ អំប្រីយ៉ុង នៅក្នុង ដំណាក់កាល «bottleneck» មានទំហំតូច វាអាច កាត់បន្ថយការចំលង មូលេគុល mtDNA ពីម្តាយទៅកូន ប៉ុន្តែអ្នកវិទ្យាសាស្រ្ត នៅមិនទាន់ដឹង នៅឡើយថា តើដំណាក់កាល «bottleneck» នេះតូច ឫ ក៏ធំទេ។ យ៉ាងណាមិញ អ្វីដែលអ្នកវិទ្យាសាស្រ្ត ព្រួយបារម្ភនោះ គឺប្រសិនបើ ដំណាក់កាល «bottleneck» នេះមានទំហំធំ គឺម្តាយអាចចំលង មូលេគុល mtDNA ទៅកាន់ទារកក្នុងផ្ទៃ បានច្រើនបំផុត ដែលអាចធ្វើឲ្យ ទារកនោះ ប្រឈម មុខនឹងជំងឺតំណពូជ ជាង២០០ ប្រភេទ ដែលមិនអាចព្យាបាលបាន៕

រូបតំណាង

ប្រភព៖ Timesofindia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]