ភ្នំពេញ៖ កាលពីថ្មីៗនេះ អ្នកលេងហ្វេសប៊ុក មួយចំនួន បានប្រតិកម្ម នៅពេលដែលប្រទះឃើញ រូបថតរបស់តារាចម្រៀង រស់ សេរីវណ្ណាត ហៅ Apolojoy ក្អួតឈាមនៅក្នុង បន្ទប់ជួល រហូតដល់មានទំព័រ Troll ជាច្រើន ក្នុងហ្វេសប៊ុក បានធ្វើការរិះគន់គាត់ បង្កើតបានជាប្រធានបទ ថ្មីមួយទៀត។

ប៉ុន្តែដោយសារតែ មានការស្នើសុំពី សំណាក់ផលិតកម្ម តារាចម្រៀង Apolojoy បានចេញមុខបកស្រាយ ដោយអះអាងថា រូបថតនេះ ជាឈុត ខារ៉ាអូខេមួយ ក្នុងបទចម្រៀងថ្មី របស់លោក មានចំណងជើងថា «ល្បីដល់ក្អួតឈាម» ដែលបទចម្រៀងនេះ គឺជាបទ Original ត្រៀមចេញលក់ ឆាប់ៗនេះ ក្នុងផលិតកម្ម World Song Production។

ក្នុងវីដេអូ ដែលមានរយៈពេល ៩ នាទី រស់ សេរីវណ្ណាត មិនត្រឹមតែ បានរៀបរាប់នូវ ស្នាដៃបទចម្រៀង Original របស់ខ្លួន ទាំង ១០ បទទៀត ដែលត្រៀមចេញលក់ នៅពេលឆាប់ៗនោះទេ ថែមទាំងទម្លាយនូវ ឆាកជីវិតគេចវេស បន្ទាប់ពីក្រសោបបានកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញនៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក និងបង្ហើបពី ការចូលរួមក្នុង កិច្ចការសង្គមកិច្ច ដូចជាការបរិច្ចាគឈាម ជាដើម។

គួរបញ្ជាក់ផងដែរថា ដោយសារតែកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញរបស់ វណ្ណាត ក៏បានជម្រុញឲ្យ គ្រូបរទេសម្នាក់ ធ្វើត្រាប់តាមរូបគេ បង្កភាពភ្ញាក់ផ្អើល ក្នុងហ្វេសប៊ុក កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅនេះផងដែរ៕



ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]