ខេត្តពោធិ៍សាត់ ៖ ​ ស្ត្រីមេម៉ាយ​កូន៣​​ក្មេង​ខ្ចី​​ម្នាក់​​រវល់​​តែ​ទៅ​ធ្វើ​កម្មករ​សំណង់​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ ស្រាប់តែ​​កូន​នៅ​ផ្ទះ​នាំ​គ្នា​លេង​ដែកកេះ​​​​ឆេះ​​ផ្ទះម៉ត់ ។ ​ហេតុការណ៍​គ្រោះ​អគ្គិ​ភ័យ​នេះ បាន​កើត​ឡើង​​កាលពី​ថ្ងៃ​ទី​២៣ មិថុនា ២០១២ វេលាម៉ោង​១ និង​៣០​នាទី​រសៀល​​ស្ថិត​ក្នុងភូមិ​ទួលក្រួស ​សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍​សាត់ ។

ប៉ូលិស​មូលដ្ឋាន​​ឱ្យ​ដឹង​​ថា ផ្ទះ​ដែល​​ក្លាយ​ជា​ចំណី​​​អគ្គិភ័យ​នេះ មានទំហំ​៣ម៉ែត្រ គុណ​៤​ម៉ែត្រ ធ្វើអំពីឈើ​ប្រក់ស្លឹក​​ ជញ្ជាំង​ក្តារ​ក្រាល​​​ក្តារ ។ ម្ចាស់​ផ្ទះ​ឈ្មោះ​ហៃ មុំ ​​ភេទស្រី​អាយុ​៣១​ឆ្នាំ ​​មានកូនប្រុស​ស្រី៣​នាក់ ​មុខរបរ​ជាកម្ម​ករ​សំណង់ ។ ​អគ្គិភ័យ​នេះ បាន​បំផ្លាញ​​សម្ភារ​​ដែលមានក្នុង​ផ្ទះ​ទាំងស្រុង​ដូច​ជា​អង្ករ ខោ​អាវ ​ចាន​ឆ្នាំង ជាដើម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]