កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១២នារីជាម្ដាយម្នាក់ បានចាប់ខ្លួនបន្ទាប់ពីជាប់ចោទ មួយករណីគឺទន្លាក់កូនប្រុសទាំង២ របស់ខ្លួនដើម្បីសម្លាប់ចោល ពីជាន់ទី១៥នៃ រានហាលព្រោះតែនាង ហត់នឿយនឹងចិញ្ចឹមកូននេះខ្លាំងពេក។

Galina Ryabkova មានអាយុ៣០ឆ្នាំ ដែលមានទឹកមុខមិន ដូចជាមិនភ្ញាក់ផ្អើលអ្វីទាំងអស់ នៅក្នុងវីដេអូ surveillance ដែលគេថតបាននៅក្នុងផ្ទះល្វែង នៃទីក្រុង Moscow ប្រទេសរុស្សី។

អ្នកជិតខាងបានទូរស័ព្ទមកប្ដឹងប៉ូលីស បន្ទាប់ពីលឺសម្លេងក្មេងប្រុសទាំង២នាក់ បានធ្លាក់មកដល់ដីដែលមាន អាយុ៤ និង៧ឆ្នាំ។ អ្នកជិតខាងម្នាក់ដែលជាបុរស នៅក្នុងវីដេអូនេះបានសួរនាងថា តើឯណាកូនទាំង២នាក់របស់នាង? នាងបានឆ្លើយតបថា នាងបានគ្រវាត់ចុះទៅក្រោមហើយ ដែលធ្វើឲ្យបុរសនេះរត់មកខាងក្រៅទើបឃើញ សាកសពនៅនឹងដី ទើបចូលមកការពារនាងខ្លាចនាង រត់គេច។  

បន្ទាប់ពីសើុបអង្កេតទើបដឹងថា ស្រ្ដីម្នាក់នេះរស់នៅជាន់ទី៨ ហើយព្យាយាមយកកូនទាំង២ទៅជាន់ទី១៥ ដើម្បីសម្លាប់កូនទាំង២។ កាលពីមុននាងព្យាយាមសម្លាប់ខ្លួន ជាច្រើនដង ហើយប្ដីរបស់នាងប្រហែលជាមានស្រីថ្មី មិននៅជាមួយនាងនោះទេ។ បច្ចុប្បន្ននេះ នាងត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យសម្រាប់ធ្វើតេស ដែលពេលនេះពួកគេនឹងបន្ដធ្វើការសង្កេត ថាតើនឹងមានរឿងអ្វីកើតឡើងបន្ដទៀត៕   

រូបកូនប្រុសទាំង២

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]