ភ្នំពេញ៖ កាលពីថ្មីៗនេះ មានអ្នកលេងហ្វេសប៊ុកមួយចំនួន បានយករូបថតរបស់ កីឡាការនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាស អាស៊ីហ្គេម នៅកូរ៉េខាងត្បូង ដើម្បីបង្កើតជាគណនីហ្វេសប៊ុក ក៏ដូចជាទំព័រហ្វេសប៊ុក ផ្សេងៗ ក្នុងគោលបំណង ណាមួយ រហូតដល់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហៅកាន់ថា NOCC នៅថ្ងៃទី ៩ តុលា កន្លងទៅនេះ បានចេញមុខច្រានចោល និងអះអាងថា ស៊ន សៀវម៉ី ពុំមានទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន ជាផ្លូវការនៅឡើយទេ។

ដើម្បីបំបាត់ចម្ងល់ និងមន្ទិលសង្ស័យទាំងអស់ វីរៈនារី មេដាយមាស ស៊ន សៀវម៉ី បានចេញមុខ បកស្រាយ ក្នុងវីដេអូឃ្លីបមួយ ដែលបង្ហោះនៅលើហ្វេសប៊ុក ដោយអះអាងថា រូបនាងផ្ទាល់ គឺមាន ទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនហើយ និងមានតែមួយគត់ ឈ្មោះថា «Sorn Seavmey TKD» មានចំនួនអ្នកចុច LIKE ប្រមាណជាជិត ១០ ០០០ នាក់។

គួរបញ្ជាក់ផងដែរថា ស៊ន សៀវម៉ី ជាកីឡាការនី ដែលរកមេដាយមាស ដំបូងបង្អស់ជូនកម្ពុជា បន្ទាប់ពី អាក់ខាន ជាង ៣០ ឆ្នាំ ក្នុងប្រភេទកីឡាតៃខ្វាន់ដូ នាព្រឹត្តិការណ៍ អាស៊ីហ្គេម ឆ្នាំ ២០១៤ នៅអ៊ីឈុន កូរ៉េខាងត្បូង៕



វីដេអូ៖

 

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី