ប៉ូលីសនៅក្នុង Chengguan បានល្បីជាខ្លាំងដោយសារតែ ពួកគេបានប្រើអំណាច​និង អំពើហិង្សា នៅពេលដែល ពួកគេចាប់អ្នកលក់ឥវ៉ាន់នៅតាម ដងផ្លូវ។

ទោះបីជាមានមនុស្សជាច្រើនបាន តិះដៀលប៉ូលីទាំងនេះក៏ដោយ ក៏ប៉ូលីសទាំងនេះ នៅតែបន្ដធ្វើសកម្មភាព។ បុរសចំណាស់ម្នាក់ដែលមានអាយុ ៧០ឆ្នាំ ជាអ្នកលក់ផ្លែឈើ នៅតាមផ្លូវ។ ប៉ុន្ដែប្រហែលជាម៉ោង ៦ល្ងាចប៉ូលីសនៅក្នុងតំបន់នេះ បានមកមើលគាត់ និងបំផ្លាញរបស់របរគាត់ និងវាយបុរសនេះរហូតដល់ដី។ ដោយសារតែអំពើហិង្សាបាន ធ្វើឲ្យនារីដ៏ស្រស់ស្អាតជាច្រើននាក់ដែលជា អ្នកដំណើរខឹងយ៉ាងខ្លាំង។  ពួកគេបានឈរជុំវិញបុរសចំណាស់ដើម្បីការពារគាត់ និងទទូចឲ្យប៉ូលីសទាំងនេះ ធ្វើការសុំទោស និងសងការខូចខាតទាំងអស់។ តែប៉ូលីសទាំងនេះបែរជា បញេ្ចញអាកប្បកិរិយាមិនសមរម្យ និងនិយាយថាពួកគេសងតែ ១០០យ័នទេ។ ពួកសាធារណៈជន ចាប់ផ្ដើមខឹងបន្ថែមទៀត និងឈរជុំវិញប៉ូលីសទាំងនេះ ដើម្បីបិទផ្លូវរបស់ពួកគេ។

ការប្រើប្រាស់អំពើហិង្សាមិន​ ប្រាកដថាអាចដោះស្រាយគ្រប់បញ្ហានោះទេ ដូចនេះត្រូវធ្វើអ្វីទៅតាមច្បាប់ ដែលបានចែង គួរណាប្រាប់ពីហេតុផលឲ្យបុរស ចំណាស់នេះចេញពីលើដងផ្លូវនេះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]