បាល់ទាត់៖ កាលពីម្សិលមិញនេះ ក្នុងការប្រកួតវគ្គជម្រុះ ដើម្បីឡើងទៅកាន់ ពានរង្វាន់ Euro ២០១៦ ប្រចាំទ្វីបអឺរ៉ុប ក្រុមតោកំណាចអង់គ្លេស បានលុតភ្ញៀវ សាន់ម៉ារីណូ ៥ទល់នឹង០ នាពហុកីឡាដ្ឋាន Wembley Stadium បន្ថែមបាន ៣ ពិន្ទុ សរុប ៦ ពិន្ទុ ឈរនៅលើកំពូលតារាង ក្នុងពូល E។

គ្រាប់បាល់ទាំង ៥ គ្រាប់របស់អង់គ្លេស រកបានដោយថ្វីជើង កីឡាករទាំងប្រាំ ខុសៗគ្នា ដូចជាខ្សែប្រយុទ្ធ Jagielka របស់ Everton នៅនាទីទី ២៤, បាល់ប៉េណាល់ទី របស់ Rooney នៅនាទីទី ៤៣, Welbeck នៅនាទីទី ៤៩, Twonsend នៅនាទីទី ៧២ និងគ្រាប់ចុងក្រោយជាបាល់ ចូលទីខ្លួនឯង របស់ខ្សែការពារ សាន់ម៉ារីណូ Alex Della Valle នៅនាទីទី ៧៨។

គួរបញ្ជាក់ផងដែរថា ការប្រកួតទាំងពីរប្រកួត របស់អង់គ្លេស ក្នុងវគ្គជម្រុះ Euro ដើម្បីទៅកាន់ប្រទេស បារាំង នាឆ្នាំ ២០១៦ គឺឈ្នះទាំងពីរ ដោយលើកមុន យកឈ្នះម្ចាស់ផ្ទះ ស្វីស ដោយលទ្ធផល ០ទល់នឹង២ ខណៈថ្ងៃអាទិត្យ ពីរថ្ងៃខាងមុខទៀតនេះ អង់គ្លេសនឹងត្រូវធ្វើដំណើរ ទៅពហុកីឡាដ្ឋាន A. Le Coq Arena របស់ប្រទេស Estonia វិញម្តង។


វីដេអូ៖ Highlight៖

តារាងលទ្ធផល


តារាងការប្រកួតយប់នេះ៖


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]