ភ្នំពេញ៖ ជនជាតិចិនម្នាក់ បានស្លាប់បាត់ជីវិត បន្ទាប់ពីបញ្ជូនដល់ គ្លីនិកឯកជន ដោយសារ ដែកធ្លាក់ចំ ពីលើ ខណៈកំពុងបំពេញ ការងារស្ថាបនា ស្ពាន ឆ្លងកាត់ទន្លេបាសាក់ ។

ជនរងគ្រោះមាន ឈ្មោះ គូរ ឆូវហ័ង ភេទប្រុស អាយុ ៥៤ ឆ្នាំមាន មុខរបរជាកម្មករ បច្ចេកទេស ផ្សារដែកធ្វើ ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល រស់នៅស្រុកចិន ត្រូវបានស្លាប់នៅគ្លីនិក ចាក់អង្រែក្រោម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១២ ។

នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា មុនពេល កើតហេតុជនរងគ្រោះ បានទៅផ្សារដែក ស្ពាន លុះពេលចុះមក ក្រោមស្ពាន ដោយផ្សារដែកស្ពាន មិន ជាប់ ក៏ធ្លាក់ចំពីលើ បណ្ដាលឱ្យ បែកក្បាល បាក់ដៃ និងបុកដែកចំដើមទ្រូង ផ្ទប់នឹងសសរស្ពាន បណ្ដាលឱ្យរបួសធ្ងន់ ត្រូវបញ្ជូនទៅ សង្គ្រោះ នៅ គ្លីនិកឯកជន ចាក់អង្រែក្រោម ប៉ុន្ដែជាអកុសល ត្រូវបានស្លាប់ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក មិនអាចជួយ សង្គ្រោះបាន ។

លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែលនេះ សពជនរងគ្រោះ ត្រូវប្រគល់ទៅឱ្យ មេការម៉ៅការ ស្ពាន ដើម្បីបញ្ជូន សាកសពទៅឱ្យក្រុម គ្រួសារនៅឯ ស្រុក កំណើត ធ្វើបុណ្យទៅតាម ប្រពៃណីចិន ៕

Photo by DAP-News

Photo by DAP-News

ដោយ ៖ នរាយ៍

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]