តៃវ៉ាន់៖ កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់ ពេលជិតចប់ការប្រកួត នៅនាទី ៩១ និង ៩៤ ជួយឲ្យកម្ពុជា បំបាក់ម្ចាស់ផ្ទះ តៃវ៉ាន់ ២ ទល់នឹង ០ នាការប្រកួត លក្ខណៈមិត្តភាព កម្តៅសាច់ដុំ នៅមុនពេលចូលរួម ប្រកួតវគ្គជម្រុះ ពានរង្វាន់ Suzuki Cup នៅប្រទេសឡាវ នាពេលខាងមុខនេះ។

                           [ជម្រើស ១១ នាក់ ក្រុមជម្រើសជាតិកម្ពុជា]

         [កីឡាកររបស់កម្ពុជា ទាំងពីររូប (ក្រហម) កំពុងដណ្តើមពី កីឡាករ តៃវ៉ាន់ (ខៀវ)]

ម៉ោងបន្ថែម ៤ នាទីនេះ មិនត្រឹមតែជួយឲ្យកម្ពុជា យកឈ្នះម្ចាស់ផ្ទះ តៃវ៉ាន់ នោះទេ ថែមទាំងជួយ លើកទឹកចិត្តកីឡាករ ដោយក្រុម ជម្រើសជាតិកម្ពុជា អាចស្ពាយជ័យជម្នះ មួយប្រកួត បន្ទាប់ពីចាញ់ ២ ប្រកួតជាប់ៗគ្នា នៅខែកញ្ញា មុនពេលធ្វើដំណើរ ទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមប្រកួតវគ្គជម្រុះ ពានរង្វាន់ AFF Suzuki Cup ដែលនឹងចាប់ផ្តើម នៅថ្ងៃអាទិត្យសប្តាហ៍នេះ។

ងាកទៅគ្រូបង្វឹក របស់តៃវ៉ាន់ លោក Chen Kuei-jen បាននិយាយថា៖ “ក្រុមរបស់ខ្ញុំ ចាញ់នៅចុងតង់ គឺមានមូលហេតុសំខាន់មួយ។ នៅ ១០ នាទីចុងក្រោយ នៃការប្រកួត ក្រុមរបស់លោក បានផ្លាស់ប្តូរ ទម្រង់លេង ទៅជាការសម្រុកវិញ ដោយសារតែក្រុមលោក ចង់បានជ័យជម្នះ នៅក្នុងទឹកដី ដើម្បីអ្នកគាំទ្រទាំងអស់គ្នា ប៉ុន្តែក្រុមភ្ញៀវបែរជាក្តាប់បាន ចំនុចនេះ ហើយវាយបក យកជ័យជម្នះទៅវិញ”។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១២ ខែតុលា ក្នុងការប្រកួតវគ្គជម្រុះ ពានរង្វាន់ Suzuki Cup កម្ពុជា នឹងត្រូវប្រកួតជាមួយនឹង ម្ចាស់ផ្ទះ ឡាវ វេលាម៉ោង ៦ នឹង ៣០ នាទីល្ងាច នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។


វីដេអូ៖ Highlight (ប្រភពពី ហ្វេសប៊ុក)

 

ប្រភព៖ Taipei Times

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា