ភោជនីយដ្ឋានយីហោ ស្បូវមាស ជាភោជនីយដ្នានមួយ ស្ថិតនៅផ្ទះ លេខ ១១ ផ្លូវលេខ១៨៤ ក្រុមទី ៣៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ តែងតែកើតឡើងនូវការបាញ់បោះសេរី ឬក៏វាយតប់គ្នាជាច្រើនលើកច្រើន សារ ជាក់ស្តែងដូចជានៅថ្ងៃទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ២១,០០នាទី មានករណីទំនាស់ពេលផឹកស៊ី និងមានការផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឱ្យមានមនុស្សមួយចំនួនរងរបួស។ 

ដោយមើលឃើញថាភោជនីយដ្ឋាននេះ មិនអាចគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់បាន តែងតែកើតឡើងនូវ ទំនាស់ ជាបន្តបន្ទាប់នោះ ទើបនៅថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០១២ អាជ្ញាធរខណ្ឌ ដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅ ពិនិត្យ និងធ្វើការផ្អាកអាជីវកម្មភោជនីយដ្ឋាន យីហោស្បូវមាសនេះ ជាបណ្តោះអាសន្នសិន រង់ចាំពិនិត្យស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្របទៅតាមនីតិវិធីច្បាប់ ទើបអាជ្ញាធរសំរេចឱ្យធ្វើអាជីវកម្មវិញបាន៕

សូមអានពត៌មានទាក់ទងថ្មីៗនេះ

http://www.khmerload.com/news.php?id=286

អត្ថបទនិងរូបភាពពី គេហទំព័រសាលាក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]