អេស្ប៉ាញ៖ ក្លឹបបាល់ទាត់កំពូល របស់អេស្ប៉ាញ Barcelona អាចនឹងអស់ សិទ្ធិលេងក្នុងក្របខណ្ឌ បាល់ទាត់ La Liga របស់ប្រទេស អេស្ប៉ាញ ប្រសិនបើ រដ្ឋ Catalonia ដែលមានទីក្រុង Barcelona មួយនៅក្នុងនោះដែរ ទទួលជោគជ័យតាម រយៈការបោះឆ្នោតផ្តាច់ខ្លួន ចេញពី ប្រទេសអេស្ប៉ាញ ទៅជាប្រទេសឯករាជ្យ។

នៅថ្ងៃទី៩វិច្ឆិកា ២០១៤ ខាងមុខនេះ ប្រជាជន Catalan នៅរដ្ឋ Catalonia ចំនួន១,៨លាននាក់នឹង បោះឆ្នោត ធ្វើប្រជាមតិ ផ្ដាច់ខ្លួនពីប្រទេស អេស៉្បាញ។ បើសិនជា លទ្ធផលទទួលជោគជ័យមែន ពិភពលោកនឹងមានប្រទេសថ្មីមួយទៀត គឺប្រទេស Catalonia ហើយថ្ងៃបុណ្យ ឯករាជ្យ របស់គេ ក៏ចំថ្ងៃ ៩ ខែវិច្ឆកា ដូចព្រះរាជាណាចក្រកម្ពុជាយើងដែរ។

លោក Javier Tebas ប្រធាន សហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញ បានប្រាប់ឲ្យដឹងថា បើសិនជា Catalonia ដាច់ចេញពីអេស្ប៉ាញ នោះ សហព័ន្ធក៏មិនអនុញ្ញាតិឲ្យ Barcelona ដែលស្ថិតក្នុងរដ្ឋ Catalonia មកលេង នៅអេស្ប៉ាញបានទៀតនោះដែរ ព្រោះគេគឺជាប្រទេស ឯករាជ្យ មួយ។ មិនត្រឹម តែក្លឹប Barcelona មួយនោះទេ ដែលប្រឈម នឹងការឈប់ឲ្យលេងនៅ អេស្ប៉ាញ ក្នុងនោះក្លឹប Espanyol ក៏អាចនឹងជួបរឿង ដូចគ្នា ទៅនឹង Barcelona ដែរ ដោយសារតែក្លឹប ទាំងពីសុទ្ធតែ ស្ថិតក្នុង រដ្ឋCatalonia។ កីឡាករ Xavi និង Gerard Pique របស់ក្លឹប Barcelona ក៏ចង់ឱ្យរដ្ឋនេះ បានឯករាជ្យផងដែរ ដោយសារតែពួកគេ គឺជាជនជាតិដើម Catalan។

ទោះជាយ៉ាងក៏ដោយ បើសិន ជាមានការ ចាកចេញរបស់ ក្លឹប Barcelona ពីក្របខណ្ឌអេស្ប៉ាញ មែននោះ នឹងធ្វើឲ្យប្រជាប្រិយភាព បាល់ទាត់ អេស្ប៉ាញ មានការធ្លាក់ចុះ ព្រោះ Barcelona គឺជាក្លឹបដ៏ធំ មួយនៅក្នុងអេស្ប៉ាញ និង នៅលើពិភពលោក ហើយក្លឹបនេះ គឺជាគូ ប្រជែងស៊ីសាច់ ហុតឈាម ជាមួយ ក្លឹប Real Madrid៕

ផែនទីរដ្ឋ Catalonia ដែលបច្ចុប្បន្នជាផ្នែកមួយរបស់អេស្ប៉ាញ


ទង់ជាតិរដ្ឋ Catalonia របស់អេស្ប៉ាញ




ក្លឹបបាល់ទាត់ Barcelona ដែលប្រឈមនឹងការបាត់បង់សិទ្ធិលេងនៅ Laliga

ក្លឹបបាល់ទាត់ Espanyol ដែលប្រឈមនឹងការបាត់បង់សិទ្ធិលេងនៅ Laliga ដូច Barcelona ដែរ

តើអ្នកចង់ឃើញ Barcelona និងEspanyol លេងនៅ ក្របខណ្ឌLaliga បន្តទៀតដែរឬទេ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]