អាមេរិក៖ ក្មេងស្រីម្នាក់ អាយុទើបតែ ១៣ឆ្នាំ  ពិតជាមានក្តីសុបិន្ត ដ៏មហិមា ដែលបាន តាំងចិត្តថានាងចង់ ក្លាយជា អ្នកអវកាស ឡើងជាន់លើ ភពព្រះអង្គារ ដំបូងគេបង្អស់ ។

ក្មេងស្រីនេះ ឈ្មោះ Alyssa Carson មានអាយុទើប១៣ឆ្នាំ ប៉ុន្តែនាងពិតជា មានទេពកោសល្យ ដោយសារតែនាង មានក្តីស្រមៃក្លាយជា អ្នក អវកាសតាំងពី នាងមានអាយុ ៣ឆ្នាំ ហើយបច្ចុប្បន្ន នាងនៅតែចង់ សម្រេចក្តីស្រមៃដ៏ធំធេងរបស់នាង ដោយ នាងកំពុងសិក្សា ថ្នាក់វិទ្យាសាស្ត្រ ហើយនាងក៏ ចេះភាសាជាច្រើន រួមមានអង់គ្លេស បារាំង អេស្ប៉ាញ ចិន និង ទួរគីផងដែរ។

លើសពីនេះទៀត  NASA បានគិតថា នាង អាចមានឱកាស សម្រេចក្តីស្រមៃនេះ ដោយសារ ក្មេងស្រីនេះបានចូលរួម វគ្គហ្វឹកហាត់អវកាស ជាច្រើនមកហើយ។  ក្នុងនោះតាម ប្រភព ព័ត៌មានបានឲ្យដឹងថា  នាងបាន ក្លាយជា មនុស្សដំបូងបំផុត ក្នុងពិភពលោកដែល បានចូលរួម ក្នុងការ បោះជំរុំអវកាសរបស់ណាសា( Nasa’s world space camps) ទាំងបីលើក។ នាងព្រមទាំងបាន ចូលវគ្គសិក្សា ផ្នែកអវកាស ជា ច្រើនលើកទៀត និងព្រមទាំងបានក្លាយ ជាក្មេង ស្រី ដំបូងគេ ដែលទទួលបានការអនុញ្ញាត ឲ្យចូលទៅទស្សនា មណ្ឌលសម្រាប់អ្នក ទស្សនា ណាសា ទាំង១៤ នៅសហរដ្ឋអាមេរិក ផងដែរ។

ក្មេងស្រី Alyssa Carson បច្ចុប្បន្ន  រស់នៅក្នុងក្រុង Baton Rouge រដ្ឋLouisiana ដែលតែងតែខិត ខំសិក្សារៀនសូត្រ នឹង មានគម្រោង បន្តបញ្ចប់ ថ្នាក់ បណ្ឌិត នៅសាកលវិទ្យាល័យ ផ្នែក អវកាសអន្តរជាតិ ហើយ នាង បាននិយាយថា បរាជ័យមិនជា ជម្រើសនោះទេ ហើយនាងមិន ចង់ឲ្យអ្វីមួយ មកប្រឈម ឆន្ទៈ ឆ្ពោះទៅ កាន់ភពព្រះអង្គារនោះដែរ៕ 

រូបភាពៈ ក្មេងស្រី Alyssa Carson និង ឪពុករបស់នាង 

ប្រភព BBC|astronaut

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]