បរទេស៖ កាលពីប៉ុន្មានខែមុន ខ្មែរឡូតធ្លាប់បានចុះ ផ្សាយម្តងរួចមកហើយពី ក្រុមហ៊ុនជាច្រើនមាន ផែនការផលិតរថយន្តដែលមាន សមត្ថភាព អាចបើកលើដីដូចរថយន្តធម្មតាក៏បាន និងហោះទៅលើ មេឃដូចយន្តហោះក៏បាន។ ពេលនេះក្រុមហ៊ុនមួយបានផលិត រថយន្ត ហោះ បានដោយជោគជ័យ ថែមទាំងសាកល្បងហោះ បានដូចផែនការរំពឹងទុករបស់ពួកគេទៀតផង។

រថយន្តហោះនេះគេឲ្យ ឈ្មោះវាថា Aeromobil អាចហោះបានក្នុងចំងាយជាង ៧០០គីឡូម៉ែត្រដោយ ត្រូវបើកស្លាបឲ្យហោះដូច ជា យន្តហោះ ហើយអ្នកបើកបរត្រូវបិទស្លាបវិញ នៅពេលដែលចង់បើកលើផ្លូវ ធម្មតា ឬចូលចតក្នុង ចំណតឡានធម្មតា។ លោក Tatiana Veber អ្នកនាំ ពាក្យរោងចក្រដែលផលិត រថយន្តហោះ នេះបាន ប្រាប់ឲ្យដឹងថា រថយន្ត Aeromobil នេះគឺស្ថិតនៅក្នុងគំនិតរបស់មនុស្ស អស់ ជាច្រើន ទសវត្សមកហើយ ហើយ ពេលនេះ អ្វីៗគ្រប់យ៉ាងបានក្លាយជាការពិត។ ក្រុមហ៊ុនរបស់ លោកចាប់ផ្តើម គិតពីការបង្កើត រថយន្ត Aeromobil នេះដំបូងតាំងពីឆ្នាំ ១៩៩០ ដែលកាលណោះ ការបង្កើតរថយន្ត ហោះលើកទី១ ហាក់ ដូចជាមានបញ្ហា ចំពោះការ ប្រើប្រាស់ ដែលមិនអាចឲ្យពួកគាត់ សាកល្បងបាន តែវាក៏ក្លាយជាពិសោធន៍ សំរាប់ការផលិតក្រោយៗ រហូត បានក្លាយជាជោគជ័យ នៅ ថ្ងៃនេះ។

រថយន្តហោះ AeroMobil  នឹងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំនេះ នៅប្រទេស អូស្ត្រាលី។ ទោះជាយ៉ាងណាក៏ដោយ ការរចនា របស់រថយន្តនៅមិនទាន់ បានល្អ១០០%នៅឡើយ ដោយសារតែពេលដែលបើកលើដីធម្មតា ស្លាបរបស់រថយន្តត្រូវបត់ទៅនៅពី ក្រោយ អ្នកបើកបរ មានន័យថា វាមិនអាចឲ្យមានអ្នកដំណើរជិះ នៅពីក្រោយដូចរថយន្តធម្មតានោះទេ ពោលគឺរថយន្ត នេះអាចផ្ទុកបាន ត្រឹមមនុស្ស ២នាក់ ដែលអង្គុយនៅពីមុខប៉ុណ្ណោះ៕




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]