អង់គ្លេស៖ ស្ត្រីម្នាក់ចង់ប្តូរពណ៌សក់ខ្លួនឯង គ្រាន់តែ ប្រើប្រាស់ថ្នាំពណ៌លាបលើសក់ បែរជាត្រូវ ទឹកថ្នាំពណ៌ ប្រតិកម្ម អាលាក់ស៊ី ធ្វើឲ្យ រលាកស្បែកក្បាល និង ហើមមុខមាត់ និង ប៉ះពាល់ដល់ភ្នែក ថែមទៀត។

អ្នកស្រី Jo Thomson វ័យ៣៩ ស្ត្រីមេផ្ទះ រស់នៅក្នុងទីក្រុង Margate ប្រទេសអង់គ្លេស បានប្រើប្រាស់ ថ្នាំពណ៌លាបសក់ ប្រភេទ Schwarzkopf Live Color XXL ដែល ជាថ្នាំពណ៌អាចលាបសក់ ដោយខ្លួនគាត់ នៅផ្ទះបាន។ ប៉ុន្តែ ដោយសំណាងអាក្រក់ ក្រោយពី លាបសក់ ជាច្រើននាទី រួចមក លាបថ្នាំពណ៌នេះ ក៏ធ្វើឲ្យ គាត់មានអារម្មណ៍ថា ដូចជាមានគេ ចាក់ប្រេងសាំង លើសក់គាត់ ហើយស្បែកគាត់ ក៏ឡើងក្រហម និង មានអារម្មណ៍ថាឈឺ ប៉ុន្តែគិតថាមិនអី ហើយក៏ចូលគេងទៅ។

លុះ ពេលព្រឹកឡើង គាត់ក៏ឃើញ មុខរបស់គាត់ ឡើងហើម ហើយនឹងមានការ រលាក ស្បែកផងដែរ។ បន្ទាប់មក ស្ថានភាព របស់គាត់កាន់ តែធ្ងន់ធ្ងរ រហូតដល់គាត់ មិនអាចបើកភ្នែករួចតែម្តង ទើបប្អូនស្រីគាត់ បានបញ្ចូនគាត់ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង។ គ្រូពេទ្យបាន ប្រាប់ថា អ្នកស្រី Jo មានប្រតិកម្មអាលាក់ស៊ី តែអាចត្រឡប់ទៅ សម្រាកព្យាបាល នៅផ្ទះវិញបាន។

ខណៈពេល សម្រាកព្យាបាលនៅក្នុងផ្ទះ មិនយូរប៉ុន្មាន ក៏កាន់តែធ្ងន់ធ្ងរ រហូតដល់ ស្បែកលើ មុខគាត់របក ចំណែក ស្ថានភាពភ្នែក ក៏កាន់តែធ្ងន់ធ្ងរ ទៅដែរ។ ពេលនោះគាត់ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យវិញ និង សម្រាកព្យាបាល អស់ជាច្រើនថ្ងៃ។

យ៉ាងណាមិញ ស្ថានភាពរបស់គាត់ ពេលនេះ បានធូរស្បើយ ប៉ុន្តែគាត់នៅតែ មានអារម្មណ៍ ភ័យខ្លាចក្នុងការ ចេញក្រៅផ្ទះ។ គាត់បាន និយាយថា ដោយសារតែ ចង់បានសក់ពណ៌ស្អាត បានជានាំទុក្ខដាក់ខ្លួន ពេញមួយជីវិត។ គាត់ឥលូវស្រលាញ់ សក់ធម្មជាតិ របស់គាត់ និងមិន ចង់លាប ថ្នាំពណ៌ អ្វីទៀតឡើយ៕ 

រូបភាពៈ កាលពី អ្នកស្រី Jo Thomson មិនទាន់លាបសក់
រូបភាពៈស្ថានភាព ក្រោយពីប្រតិកម្មអាលាក់ស៊ី ដោយថ្នាំពណ៌លាបសក់

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]