បន្ទាយមានជ័យ៖ និស្សិត សាកល វិទ្យាល័យ បៀលប្រាយ ឆ្នាំទី1 សាខា ខេត្តបន្ទាយមានជ័យ ម្នាក់ត្រូវ ប្អូនបង្កើត ចាក់៤កាំបិត បណ្តាលឱ្យ រងរបួស ធ្ងន់ កាលពី វេលា ម៉ោង១២ និង៤០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ ក្នុង ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ឈ្មោះ ម៉ន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ អះអាងថា ខ្លួនជា និស្សិតឆ្នាំទី១ នៅសាកល វិទ្យាល័យ បៀលប្រាយ មានទី លំនៅក្នុង ភូមិកើត ហេតុខាងលើ រងរបួស ចំនួន៤កន្លែង មួយកន្លែង ចំកែងដៃស្តាំ និង ៣កន្លែងទៀត ចំក្រោម ចុងដង្ហើម និងពោះ ។ ក្រោយកើត ហេតុជន ដៃដល់ ដែលត្រូវ ជាប្អូនប្រុស បង្កើត ជាមួយ ជនរង គ្រោះឈ្មោះ ម៉ន ដារ៉ា អាយុ២៣ឆ្នាំ បានរត់គេច ខ្លួនបាត់  ដោយសុវត្ថិភាព។

ប្រភព ពត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្បែរ ផ្ទះកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ កាល ពីយប់ គេបានឃើញ ក្រុមគ្រួសារ របស់ជន រងគ្រោះ បានឈ្លោះ ប្រកែកគ្នា  ហើយជន ដៃដល់នៅ ក្នុងភូមិ នរណាក៏ដឹងថា ជននេះ ជាជនញៀន ថ្នាំដែរ ពេលនោះ ជនដៃដល់ បានតូចចិត្ត ព្រោះតែ ឪពុក ម្តាយ បង ប្អូន ហាមប្រាម ណែនាំ ស្តីបន្តោស មិនឲ្យ សេពគ្រឿង ញៀន បន្តទៀត ជនដៃ ដល់ ក៏មានការខឹងសប្បារ ហើយចង់ ធ្វើអត្តឃាត ខ្លួនឯង តែត្រូវ បានគេលួង លោមឲ្យ ឈប់វិញ។

ប្រភព ប្រជាពលរដ្ឋ ទាំងនោះបាន បន្តថា លុះដល់ វេលាម៉ោង កើតហេតុ ស្រាប់តែ ជនដៃដល់ នឹងបងប្រុស របស់ខ្លួន មានការទាស់ ទែង សម្តីគ្នា តែមិនដឹង មូលហេតុអ្វី ទេ ភ្លាមនោះធ្វើ ឲ្យជន ដៃដល់ឈ្មោះ ម៉ន ដារ៉ា ខឹង ក៏បាន ទាញកំាំបិត ចាក់បងប្រុស របស់ខ្លួន ដែលជា និស្សិត សាកល វិទ្យាល័យ បៀលប្រាយ នោះចំនួន 04កាំបិត របួសធ្ងន់ ចូលពេទ្យទាំងថ្ងៃ តែម្តង៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]