រាជធានីភ្នំពេញ ៖ ​ម៉ូតូ​សណ្តោង​​រទេះ​លក់​មី​ឆា​មួយ​គ្រឿង​ ខណៈ​​ពេល​កំពុង​បើក​បរ​លឿន​ ស្រាប់តែ​ដាច់​ប៊ូឡុង​មួយ​​ធ្វើ​ឱ្យ​​រទេះ​នោះ​ញែក​ចេញពី​ម៉ូតូ រេ​រួច​ក៏ទាញ​ទម្លាក់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ដែល​ស្ថិតនៅ​អម​ផ្លូវ ប៉ុន្តែ​​សំណាងល្អ​​ម្ចាស់​របស់​វា​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ធ្លាក់​​ ក្នុង​ប្រឡាយ​​នោះ​ដែរ​មិន​បាន​រង​របួស​អ្វី​ឡើយ ។

​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​​ខាង​លើ​នោះ​បាន​កើតឡើង​ កាលពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ មិថុនា ​២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៤ ត្រង់ចំណុច​​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​កាល់​តិច ​ស្ថិត​ក្នុង​​ភូមិ​កន្ទោក​ខាង​ជើង សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែនជ័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]