រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ជួប​វិបត្តិ​​ធ្ងន់​ធ្ងរ​​មិន​មាន​នរណា​ជួយ​ដោះ​ស្រាយ ក៏​សម្រេច​ចិត្ត​យក​ការ​បញ្ចប់​ជីវិត​មក​ដោះ​ស្រាយ​បញ្ហា​​ ដោយ​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​ឌុប​​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ ចង្វា​​ចូលទៅ​ក្នុង​ទន្លេ​​សាប​បាត់​ខ្លួន​នៅ​ទី​នោះ​បង្ក​ឱ្យ​មាន​ការ​ ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២​​និង​១៥​នាទី​រសៀល ​ថ្ងៃទី​​២៥ មិថុនា ២០១២ ។

​ពេលភ្លាមៗ​នោះ​​ប៉ូលិស​កំពុង​ចេញ​អ៊ូប័រ​​ឆ្វែល​ចុះ​ ឆ្វែល​ឡើង​លើ​ផ្ទៃ​ទន្លេ​ក្រែង​ឃើញ​នារី​លោត​ទឹក​នោះ​អណ្តែត... ​ការ​រុក​ប្រើ​ពេល​​​ប្រមាណ​១៥​នាទី​​​ ទើប​រក​​​ឃើញ​នារី​ដែល​លិច​បាត់​ទៅ​ក្នុង​ទឹក​នោះ​ ដោយ​ក្រុម​នេសាទ​ខ្មែរ​​អ៊ិស្លាម​ជា​មួយ​ប៉ូលិស​គោល​ដៅ​​យាម​ស្ពាន​ជ្រោយ​ ចង្វា​ ហើយ​​អ្នក​នេសាទ​ខ្មែរអ៊ិស្លាម​​បាន​ស្រង់​នារី​នោះ​មក​ដាក់​ច្រាំង​គល់​ ស្ពាន ដើម្បី​ជួយ​សង្គ្រោះ​ជីវិត។ ​​​ពេល​ស្រង់​ចេញ​ពី​ទឹក​នារី​រង​គ្រោះ​​ដោយ​អំពើ​ប៉ុន​ប៉ង​អត្ត​ឃាត​​​នេះ​ បាន​សន្លប់​ស្តូក​ស្តឹង​ ​ហើយ​បន្តិច​ក្រោយ​មក​ក៏​ដឹង​ខ្លួន​វិញ ​ប៉ុន្តែ​មាន​ស្មារតី​​វង្វេង​វង្វាន់​​នៅឡើយ ​នាង​ឈ្មោះ​ឈឿង ភី អាយុ​​១៨​ឆ្នាំ ហើយ​​ពេល​នេះ​​​ប៉ូលិស​​កំពុង​ទាក់​ទង​​ស្វែង​រក​សាច់​ញាតិ​ដើម្បី​​មក​​មើល ​ថែទាំ​នាង ។

​នារី​រងគ្រោះ​និយាយ​ហាក់​វង្វេង​ថា ​មូល​ហេតុ​ដែល​​នាង​លោត​ទឹក​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នេះ គឺ​នាង​ឯកោ​ចិត្ត​​ចំពោះ​សង្សារ​របស់​នាង​ដែល​ស្លាប់​ដោយ​សារ​លោត​ទឹក​នេះ​ ដែរ ដូច្នេះ​​ធ្វើ​ឱ្យ​​នាង​ឈឺ​ចិត្ត​ចង់​ស្លាប់​​តាម​សង្សារ​របស់​នាង...។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]