ចិន៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល មួយយ៉ាងខ្លាំង នៅឯប្រទេសចិន ដែលមានមនុស្ស រាប់ម៉ឺននាក់ បាននាំគ្នាទៅកាន់ មហាកំផែង (The Great Wall) ដែលជាទីតំបន់ ប្រវត្តិសាស្រ្តដ៏ ល្បីល្បាញមួយរបស់ ប្រទេសចិន។


អ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ គឺថាចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរទៅកាន់ ទីនោះដើម្បី លំហែកាយ ក៏ដូចជាកំសាន្តនោះ មានចំនួនច្រើន មែនទែន ដែលមានរហូត ដល់ទៅ ៨៧,៥០០នាក់ ឯណោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ដោយសារតែ ប៉ុន្មានថ្ងៃនេះ គឺជាថ្ងៃឈប់សម្រាក នៅក្នុងប្រទេសចិន ទើបធ្វើឲ្យមាន មនុស្សជាច្រើន សម្រុកទៅកាន់ទីនោះ។ បើយើងមើលតាម រូបភាពយើងនឹង ឃើញមនុស្សដ៏ច្រើនកុះករ បាននាំគ្នាដើរ កំសាន្តដោយលក្ខណៈ ពពាក់ពពូន និង ចង្អៀតមែនទែន និយាយឲ្យចំមិនថា មហាកំផែងវែង ដល់ណាទេ ក៏យើងមើលឃើញ សុទ្ធតែមនុស្ស នៅលើនោះដែរ។



គួរបញ្ជាក់ផងដែរថា នេះគឺជារឿង ដ៏កម្រនិង មិនគួរឲ្យជឿមួយ ដែលមានមនុស្ស យ៉ាងច្រើនកកកុញ មកនាំគ្នាកំសាន្តនៅ មហាកំផែង ក្នុងពេលតែមួយ យ៉ាងដូច្នេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?






ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]