រាជធានីភ្នំពេញ ៖ ​សព​ក្មេង​ស្រីអាយុ​៨​ឆ្នាំ​​​ម្នាក់ត្រូវ​ព្រះសង្ឃ​​វត្ត​ចំពុះ​ក្អែក ​ស្ថិត​នៅ​ក្នុងភូមិ​​ចំពុះ​ក្អែក ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មាន​ជ័យ ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​អាង​តូច​មួយ​កន្លែង​ស្ថិត​​​ក្នុង​បរិ​វេណ​វត្ត​ចំពុះ​ក្អែក​ ​កាលពី​ល្ងាច​ថ្ងៃទី​៥ កុម្ភៈ ២០១២ ។

សព​​ក្មេង​ស្រី​ដែល​បាន​ប្រទះឃើញ​ខាង​លើ​នេះ​ឈ្មោះ​គង់ រាស៊ីសត្យា ​អាយុ​៨​ឆ្នាំ មាន​ទី​លំនៅ​​ផ្ទះ​លេខ​១១២ ​ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយ​ព្រៃទី១ ​ខណ្ឌចំការ​មន ។ ក្មេងស្រី​រូប​នេះ​​ត្រូវ​ក្រុម​ឧក្រិដ្ឋ​​ជន​ចាប់​ជំរិត​តាំងពី​​ល្ងាច​ថ្ងៃ​​សៅរ៍ ទី​៣ ​កុម្ភៈ ​ខណៈ​ពេល​​កុមារី​រងគ្រោះ​​ចេញ​ពី​សាលា​រៀន​ឯក​ជន​​មួយ​​មិន​ទាន់​ដឹង​ថា​ ជា​សាលា​ឈ្មោះ​​អ្វី​ច្បាស់​លាស់​នៅឡើយ​ ។ ប៉ុន្តែ​ប្រភព​​ព័ត៌​មាន​បាន​បញ្ជាក់​ថា ការ​ចាប់​ក្មេង​ស្រី​​នេះ​ត្រូវ​ក្រុម​ឧក្រិដ្ឋ​​ជន​ទូរស័ព្ទ​​មក​គំរាម​​ឪពុក​ម្តាយ​ទារ​លុយ​​៣.៥០០​ដុល្លារ ជា​ថ្នូរ​នៃ​ការ​ដោះ​ដូរ​ក្មេង​ស្រី​​មក​វិញ ។

ចំពោះ​ការ​ចរចា​​​​គ្នា​អំពី​ទឹក​ប្រាក់​​នេះ​ឪពុក​ម្តាយ​ក្មេង​ស្រី​បាន​ប្រគល់​ឱ្យ​ក្រុម​ឧក្រិដ្ឋ​​ជន​តាម​ការ​ណាត់​គ្នា​អស់​ចំនួន​៣.៥០០​ដុល្លារ ​ហើយ​តែ​នៅ​មិន​ឃើញ​ក្រុម​ឧក្រិដ្ឋ​​ជន​ដោះ​លែង​កូន​ស្រី​មក​វិញ​ទៀត ។ លុះដល់​​ល្ងាចថ្ងៃទី​​៥ ​កុម្ភៈ ទើប​មាន​ដំណឹង​ថា ​បាន​ប្រទះឃើញ​​ក្មេង​ស្រី​ស្លាប់​​អណ្តែត​ទឹក​​អាង​នៅ​វត្ត​ចំពុះ​​ក្អែក ​ទើប​អាណាព្យាបាល​​ទៅ​ពិនិត្យ​​មើល​ហើយ​ឃើញ​សព​កូន​ស្រី​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​បំផុត ។ ​តាម​ការ​សន្និ​ដ្ឋាន​​ជា​ជំហាន​ដំបូង​បញ្ជាក់ថា ​ក្មេងស្រី​ខាងលើ​នេះ​ត្រូវ​គេ​សម្លាប់​​ដោយ​ជ្រមុជ​ទឹក​អាង​តូច​មួយ​ស្ថិត​នៅ​ក្នុង​បរិវេណ​​វត្ត​ចំពុះ​ក្អែកឪ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

Khmerload ឃើញរូបភាពនេះ មានកំហឹងយ់ាងខ្លាំង ជាមួយពួកចាប់ជំរិត សូមអោយកម្មពារ មកដល់ពួកនោះឆាប់ៗ។ សូមជួយរំលែកទុក ដល់គ្រួសារសព។ បងប្អូនមានក្មេងតូចៗ រៀនសាលាឯក​ជន​​គួរបង្កើនការប្រុងប្រយ័ត្ន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]