កូរ៉េខាងជើង៖ ក្នុងខណៈពេល ដែលពិភពលោក កំពុង មានការចាប់អារម្មណ៍ខ្លាំង ទៅលើ ប្រភេទទូរស័ព្ទស្មាតហ្វូន ក៏ដូចជា iPhone 6 ដែលជាទូរស័ព្ទ ទើបនឹងចេញថ្មីបំផុត នាពេល កន្លងទៅថ្មីៗនេះ ផងនោះ បើយើងងាកមកមើល ប្រទេសកូរ៉េខាងជើង ឯណោះវិញ ត្រូវបានគេដឹងថា ក៏បានផលិតទូរស័ព្ទស្មាតហ្វូន របស់ខ្លួនផងដែរ។

រដ្ឋាភិបាលកូរ៉េខាងជើង ធ្លាប់បានបង្កើតទូរស័ព្ទផ្ទាល់ខ្លួន ដំបូងបំផុត ម៉ាក Arirang កាលពីឆ្នាំ២០១៣ ដំណើរការដោយ ប្រព័ន្ធ ប្រតិបត្តិការ ម្យ៉ាងដែលមានលក្ខណៈ កែឆ្នៃមួយចំនួន ស្រដៀងនឹង Android របស់ក្រុមហ៊ុន Google ។

នៅពេលនេះវិញ រដ្ឋាភិបាលកូរ៉េខាងជើង បានចេញទូរស័ព្ទម៉ាកថ្មី របស់ខ្លួន មួយទៀត ដែលត្រូវបាន ឲ្យឈ្មោះថា Pyongyang Touch ដែលត្រូវបានគេចាត់ទុកថា ជាម៉ូដែលទំនើបបំផុត នៅក្នុងប្រទេស កូរ៉េខាងជើង នេះបើយើងប្រៀបធៀប វាដូចជា iPhone ទើបនឹងចេញថ្មីមួយ ផងដែរ។

តាមការស្រង់សំដី របស់មេដឹកនាំកំពូលកូរ៉េខាងជើង ពីប្រភពព័ត៌មាន BBC បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានផ្តល់ការណែនាំ ដល់ក្រុមបុគ្គលិកការងារ ក្នុងរោងចក្រផលិតទូរស័ព្ទ របស់ខ្លួន ឲ្យ ជ្រើសរើស និង ផលិតទូរស័ព្ទ ដែលមានរូបរាង ក៏ដូចជាពណ៌ ឲ្យត្រូវចិត្តអ្នកប្រើប្រាស់។

គួរបញ្ជាក់ដែរថា មានតែ ប្រភេទទូរស័ព្ទស្មាតហ្វូន ម៉ូដែលម៉ាក Arirang និង Pyongyang Touch នេះប៉ុណ្ណោះ ដែលអ្នកប្រើប្រាស់ នៅក្នុងប្រទេសកូរ៉េខាងជើង អាចទិញយកមកប្រើ ដោយ ស្របច្បាប់បាន ព្រោះវាជាទូរស័ព្ទដែលមានការអនុញ្ញាត ពីរដ្ឋាភិបាល។ បន្ថែមពីនេះ ទៅទៀតនោះ អ៊ិនធើណេត ត្រូវបានហាមឃាត់ ទូទាំងប្រទេស និង អាចប្រើបានតែប្រភេទ អ៊ិនត្រាណេត ដែល គ្រប់គ្រង ដោយរដ្ឋាភិបាល តែបណ្ណោះ។ ចំពោះបណ្តាញ 3G វិញ ទើបតែមានចាប់ពីឆ្នាំ២០១៣មក ខណៈដែលទូរស័ព្ទ iPhone ក៏មិនត្រូវបានអនុញ្ញាតឲ្យ នាំចូលទៅក្នុង ប្រទេសកូរ៉េខាងជើងផងដែរ ក្រោមច្បាប់អន្តរជាតិ៕


លោក គីម ជុងអ៊ុន កំពុងពិនិត្យមើល ទូរស័ព្ទស្មាតហ្វូន


ការឆែកទូរស័ព្ទ គ្មានអ្វីច្រើន ក្រៅតែពីបើកមើល ដំណឹងខ្លីៗ ថាមានអ្វីខ្លះតែបណ្ណឹង

តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាខ្លះ?

ប្រភព៖ BI

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]