សមត្ថកិច្ចចំរុះ ខណ្ឌ៧មករា រាជធានីភ្នំពេញក្នុង យុទ្ធនាការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ជា ពិសេសអ្នកធ្វើដំណើរនៅពេលយប់ បានធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ អ្នកបើកបរដោយ មាន ផ្ទុកសារជាតិ ស្រវឹងលើសកំណត់ ដោយត្រឹមរយៈពេល មួយម៉ោង រកឃើញអ្នកបើក ម៉ូតូឆ្លងកាត់ មានផ្ទុកសារជាតិស្រវឹង ចំនួន ០៥នាក់ ក្នុងនោះមានមនុស្ស ០២នាក់ផ្ទុកជាតិស្រវឹង លើសកំណត់ និងបានធ្វើការអប់រំណែនាំ និងពិន័យនៅនឹងកន្លែង។

លោក ឡុង សាវុធ អធិការរងនគរបាលខណ្ឌ៧មករា តំណាងឱ្យគណៈបញ្ជាការខណ្ឌ បានឱ្យដឹងថា ការត្រួត ពិនិត្យនេះចាប់ផ្ដើមពីម៉ោង១០ ដល់ម៉ោង១១យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ នៅ ចំណុចមុខផ្សារស៊ីតនី ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកអធិការរងបន្ដថា ធ្វើឡើងក្នុងគោល បំណងរក្សាសុវត្ថិភាព សន្ដិសុខ លើដងផ្លូវរបស់ បងប្អូនដែលធ្វើដំណើរឆ្លងកាត់ ហើយជាលទ្ធផល សមត្ថកិច្ច ចំរុះ មានទាំងកងរាជអាវុធហត្ថខណ្ឌ មន្ដ្រីសាលាខណ្ឌ បានត្រួតពិនិត្យ រយៈពេលត្រឹមតែមួយម៉ោងរកឃើញ អ្នកផ្ទុកសារជាតិស្រវឹង ចំនួន០៥នាក់ ធ្វើការពិន័យ០២នាក់ ដោយឡែក ០៣នាក់ទៀត ត្រឹម កំរិតគ្រាន់តែធ្វើការ អប់រំ ប៉ុណ្ណោះ ចំណែកអ្នកផ្ទុះអាវុធជាតិផ្ទុតាមខ្លួនគ្មានការឆ្លងកាត់ទេ ។

លោកអធិការរងបន្ដថា វិធានការ នេះគណៈបញ្ជាការឯកភាពខណ្ឌនឹងបន្ដធ្វើជាប្រចាំ៕

www.dap-news.com

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]