ប្រិយមិត្ដប្រហែលជាមាន មន្ទិលសង្ស័យចំពោះរូបភាពដែលអ្នក ទាំងអស់គ្នាកំពុងតែបានឃើញនេះហើយ?

រូបភាពទាំងនេះគឺជារូបភាពដៃរបស់ស្រ្ដីជាច្រើននាក់ដែលជា អ្នកបោសសំអាត ដែលដៃរបស់គាត់ពោរពេញទៅដោយ សភាពគ្រើម និងមានបិទបង់ដំបៅជាច្រើន ដែលបញ្ជាក់ថា​គាត់មិនមែនជាមនុស្សស្រណុកនោះទេ។ ក្រដាសសវែងដែលនៅក្នុងដៃរបស់គាត់ គឺជាក្រដាសមួយសន្លឹកដែលបញ្ជាក់ពីប្រាក់ខែរបស់គាត់ ដែលធ្វើឲ្យមនុស្សមួយចំនួននៅក្នុងអិនធើណេត កំពុងលើកឡើងពីបញ្ហានេះ។  

កាលពីពេលថ្មីៗនេះ នៅឯ Guangzhou មានអាកាសធាតុត្រជាក់ ដែលបង្កឲ្យស្រ្ដីជាង៥០ដែល ជាអ្នកបោសសំអាតនៅក្នុងទីក្រុង បាននាំគ្នាប្រមូលផ្ដុំនៅខាងមុខ plaza ដើម្បីប្រឆាំងនិង ធ្វើការជំទាស់ពីប្រាក់ខែ បំណាច់ឆ្នាំរបស់ពួកគេត្រូវបានបាត់បង់ ដោយសារតែក្រុមហ៊ុនលេប យកអស់។ ទោះបីជាយ៉ាងណា ក្រុមហ៊ុននេះ បាននិយាយថា ពួកគេបានបញ្ចូលប្រាក់បំណាច់ឆ្នាំចូល ទៅប្រាក់ខែដែលបើកជារៀងរាល់ខែហើយ។

យ៉ាងណាមិញ មិនថានៅទីណានោះទេ ស្រ្ដីទាំងនេះសុទ្ធសឹងតែ ជាអ្នកជួយសំអាត់ទីក្រុង ដែលធ្វើឲ្យទីក្រុងកាន់តែមាន សោភណ្ឌភាពដូចនេះ គួរតែមានការបន្ថែម ឬលើកទឹកចិត្ដដល់ស្រ្ដីទាំងនេះ ជាពិសេសពួកគាត់សុខចិត្ដលះបង់ដៃដ៏ ស្អាតទាំងគូរបស់គាត់មកធ្វើការដើម្បីប្រទេសជាតិ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]