បរទេស៖ ជាការពិតណាស់ ភាពស្មោះត្រង់គឺ ត្រូវការជាចាំបាច់ នៅក្នុងការប្រាស្រ័យ ទាក់ទងគ្នា ជាពិសេសគឺរវាង គូស្នេហ៍តែម្តង។ តែប្រិយមិត្តមាន ដែលធ្លាប់ត្រូវ ដៃគូរបស់ខ្លួន និយាយកុហកទេ? ម្យ៉ាងវិញទៀត អ្នកដឹងថា គេកុហកដោយ របៀបណា? បើសិនជាមិន ធ្លាប់ដឹងទេ តោះមកតាមដាន ជាមួយខ្មែរឡូត ទាំងអស់គ្នា។

នេះជាការសំគាល់ មួយចំនួន ទៅលើកាយវិការ របស់មនុស្ស ជាពិសេសគឺគូស្នេហ៍ របស់អ្នកតែម្តងនៅ ពេលនិយាយកុហក ចង់ដឹងតោះ៖

១.និយាយដោយ បើកមាត់មិន ចង់រួច



ភាគច្រើនមនុស្ស ដែលប្រើកាយវិកាយ បែបនេះមកនិយាយ គឺ៩០% ពួកគេកំពុងតែ និយាយកុហក មកកាន់អ្នក។

២.ចូលចិត្តស្បថ



ប្រសិនបើមាន មនុស្សនិយាយរកអ្នក ហើយលាយឡំជាមួយ នឹងពាក្យ “បើមិនជឿ ហ៊ានស្បថ” ឬក៏ “ស្បថក៏បាន” ភាគច្រើននៃពួកគេ គឺកំពុងនិយាយកុហក។

៣.កាយវិការអាថ៌កំបាំង



មនុស្សដែលកំពុង និយាយកុហកភាគច្រើន គឺតែងតែលាក់បាំង ដៃរបស់ពួកគេ ឧទាហរណ៍ យកដៃដាក់ក្នុង ហោប៉ៅខោ ឬក៏ដាក់នៅខាងក្រោយខ្នង ជាដើម។

៤.មិនមានព័ត៌មានលំអិត



រឿងដ៏សាមញ្ញដែល យើងអាចដឹងថា គេកំពុងនិយាយកុហក នោះគឺថាពួកគេមិនអាច ប្រាប់ជាក់លាក់ នូវព័ត៌មានលំអិត ទាក់ទងទៅនឹង រឿងដែលពួកគេ កំពុងកុហកនោះឡើយ ដោយគ្រាន់តែនិយាយ ចំណុចសំខាន់រួច គឺលែងមានអី ត្រូវនិយាយទៀតហើយ។

៥.ក្រសែភ្នែក



នេះក៏ជាចំណុចមួយ ដែលអាចសង្កេត មើលយ៉ាងច្បាស់ថា តើអ្នកកំពុងតែ ត្រូវគេនិយាយកុហក ឬយ៉ាងណា ជាពិសេសគឺ ដៃគូរបស់អ្នកតែម្តង។ ជាធម្មតានៅពេល មនុស្សនិយាយកុហក ពួកគេហាក់ មានអារម្មណ៍ថា ខ្លួនកំពុងតែធ្វើខុស ដូច្នេះពួកគេពិបាក នឹងគ្រប់គ្រងអារម្មណ៍ ហើយវាក៏នឹង បង្ហាញតាមរយៈ ក្រសែភ្នែករបស់គេ។

៦.ពេលវេលា



ជាធម្មតាមនុស្ស ដែលកំពុងនិយាយកុហក នឹងនៅស្ងៀម មួយស្របក់ដើម្បី ស្វែងរកចម្លើយ នៅពេលដែលអ្នក សួរពាក់ព័ន្ធទៅនឹង រឿងដែលពួកគេ កំពុងកុហក។

៧.និយាយច្រំដែល



ប្រសិនបើ មនុស្សនិយាយច្រំដែលៗ ឬក៏និយាយ ពីសំនួររបស់អ្នក ម្តងហើយម្តងទៀតនោះ មានន័យថា ពួកគេកំពុងតែគិត រកមូលហេតុ សមហេតុផល មកឆ្លើយនឹងអ្នក ដែលនេះបង្ហាញថា គេកំពុងនិយាយកុហក មកកាន់អ្នកហើយ។

៨.បង្វែរសំនួរ



ប្រសិនបើអ្នក សួរគេផ្សេង ហើយគេបែរជាឆ្លើយ សំនួរផ្សឹងទៅវិញ នេះក៏ជាសញ្ញាណ បញ្ជាក់ថាគេ កំពុងនិយាយកុហក អ្នកផងដែរ។

៩.រមាស់ចុងច្រមុះ


វាហាក់ដូចជា ចម្លែកបន្តិចតែ វាជាការពិត ភាគច្រើនមនុស្ស ដែលកំពុងនិយាយកុហក ពួកគេតែងតែ មានអារម្មណ៍ថា រមាស់ចុងច្រមុះ ហើយតែងតែអេស ច្រមុះនៅពេល ពួកគេកំពុងនិយាយ។

១០.គិតដោយខ្លួនឯង



ចំណុចចុងក្រោយនេះ គឺមានតែសួរ ខ្លួនអ្នកផ្ទាល់ទេ ថាតើអារម្មណ៍របស់អ្នក ជឿលើសម្តីដែល ពួកគេបាន និយាយ ប្រាប់មកយើង កម្រិតណាដោយ ផ្អែកលើហេតុផល និងភាពជាក់ស្តែង ផ្សេងៗ។

ទាំងនេះគឺជា វិធីសាស្រ្តក្នុងការ សំគាល់ទៅលើ កាយវិការរបស់មនុស្ស ដែលកំពុងនិយាយកុហកអ្នក។ តើប្រិយមិត្តធ្លាប់ មានកាយវិការណាមួយ នៅក្នុងចំណោមនេះទេ?

ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]