រាជធានីភ្នំពេញ ៖ ​បុរស​ចំណាស់​ម្នាក់​ដោយ​សារ​តែ​១​ខែ​៣០​ថ្ងៃ​​ និង​យប់​ណា​ក៏​ដូច​យប់​ណា​គឺ​ដើរ​ផឹក​​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​​រហូត​ដល់​ យប់​ជ្រៅ ហើយ​តែង​តែ​មក​រំខាន​ប្រពន្ធ​នៅ​ផ្ទះ​ជាប់​ជានិច្ច​ធ្វើ​ឱ្យ​ប្រពន្ធ​​​ក្តៅ ​ក្រហាយ​ពេក​​មិន​បើក​ទ្វារ​ឱ្យ​ចូល​ដេក​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​បុរស​ជា​ប្តី​មក​ពី​ផឹក។ នៅ​ពេល​ដែល​​ប្រពន្ធ​មិន​បើក​ទ្វារ​ឱ្យ​ចូល​ដេក​ក្នុង​ផ្ទះ​បុរស​ជា​ប្តី​​ ក៏​​ដើរ​ទៅ​ដេក​នៅ​លើ​ចិញ្ចើម​​ផ្លូវ​មុខ​ផ្ទះ​ធ្វើ​ឱ្យ​​អ្នក​ដំណើរ​​ស្មាន ​តែ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ឬក៏​​ត្រូវ​គេ​វាយ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៥៤​នាទី​​យប់​ថ្ងៃទី​ ២៣ មិថុនា ២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​​​ណត​ប្រ៊ីត​​ក្នុង​​សង្កាត់​​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ។

បុរស​ស្រ​វឹង​ស្រា​​ខាងលើ​​​ពេល​ដែល​អ្នក​កាសែត​បើក​ ម៉ាស៊ីន​ថត​បាន​និយាយ​ថា ជួយ​ថត​ដាក់​ទំព័រ​មុខ​ផង និង​ថត​ឱ្យ​ច្រើន​​ប៉ុស្តិ៍​ ហើយ​​មូល​ហេតុ​ដែល​​​នាំ​ឱ្យ​គាត់​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ ព្រោះ​ប្រពន្ធ​មិន​​ឱ្យ​ចូល​​ផ្ទះ​ដោយ​សារ​​ខ្លួន​ចេះ​តែ​ដើរ​ផឹក​​ស៊ី​ជា​​ រៀង​រាល់​​យប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]