បរទេស៖ ក្រោយពេល ប្រកាសបង្ហាញ នូវប្រព័ន្ធប្រតិបត្តិការ ថ្មីរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយនោះពេលនេះ ក្រុមហ៊ុន Microsoft បានផ្តល់ឱកាសឲ្យ អ្នកប្រើប្រាស់ទាញយក Version ថ្មីរបស់ខ្លួនគឺ Windows 10 សម្រាប់ សាកល្បងប្រើប្រាស់។

យោងតាមរបាយការណ៍ ដែលបញ្ជាក់អំពី ការកែប្រែក៏ ដូចជាលក្ខណៈពិសេស ថ្មីមួយចំនួនរបស់ ប្រព័ន្ធប្រតិបត្តិការថ្មី បានឲ្យដឹងថា Windows 10 នឹងមិនត្រឹមតែ មានដំណើរការស្របគ្នា ជាមួយកុំព្យូទ័រ ប៉ុណ្ណោះទេតែ វាអាចត្រូវនឹង ជាមួយឧបករណ៍ ផ្សេងទៀត ដូចជា ម៉ាស៊ីន Xbox, ស្មាតហ្វូន, Tablets និងឧបករណ៍ ក្នុងផ្ទះផ្សេងមួយចំនួនទៀត។

ក្រៅពីនេះ លក្ខណៈពិសេស មួយចំនួន ដែលភ្ជាប់មកជាមួយ Windows 10 នេះរឹតតែល្អ ថែមទៀតដោយ កម្មវិធី ជាច្រើនសុទ្ធតែ មានដំណើរការ លឿនជាងមុន។ រឹតតែពិសេសនោះគឺ Windows Store apps នឹងអាចបើក ដំណើរការនៅលើ Desktop ដូចជាកម្មវិធី ធម្មតាអញ្ចឹងដែរ មានន័យថាយើង អាចផ្លាស់ប្តូរទំហំ, បិទ/បើក, ឬទាញទៅណាក៏បាន ដោយប្រើប្រាស់ សញ្ញានៅខាងលើ និង មានលក្ខណៈពិសេស មួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មិនទាន់ត្រូវបាន ប្រកាសឲ្យដឹង ពីថ្ងៃដែលចេញលក់ ពិតប្រាកដនៅឡើយទេ តែមានការសន្និដ្ឋានថា អាចនឹងចេញ នៅដើមឆ្នាំ ២០១៥។ ទោះយ៉ាងណាក៏ដោយ ប្រិយមិត្តអាច ទាញយក Windows 10 ដែលជាប្រព័ន្ធប្រតិបត្តិការថ្មី របស់ក្រុមហ៊ុន Microsoft មកប្រើប្រាស់បាន។

ប្រិយមិត្តអាច ចូលទៅកាន់ ទំព័រមួយនេះ ដើម្បីទាញយក Windows 10 មកសាកល្បងប្រើប្រាស់

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ យ៉ាហ៊ូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]