បរទេស៖ ប្រសិនជាមនុស្សម្នាក់ លែងធុំក្លិនអាហារ ឬក្លិនក្រអូបនៃទឹកអប់ឬផ្កានោះ មនុស្សនេះអាចនឹង មានជំងឺធ្ងន់ធ្ងរហើយ។ ចំពោះការសិក្សា មួយនេះ បានបង្ហាញថា មនុស្សដែលបាន បាត់បង់សមត្ថភាព ស្រង់ក្លិន អាចប្រឈមមុខនឹងការស្លាប់ ៦ដងច្រើន ជាង មនុស្សដទៃទៀត ក្នុងរយៈ៥ឆ្នាំទៅមុខ ។

ការសិក្សានេះ បានបង្ហាញថាមនុស្ស អសមត្ថភាពនៃការសំគាល់ នៃក្លិន ឆ្អាប នៃត្រី ក្រអូបនៃផ្កាកូលាប រោមសត្វ និងម្សៅម្រេចជាដើម ត្រូវបាន រំពឹងថា អាចស្លាប់ក្នុងរយៈ ៥ឆ្នាំខាងមុខ ខណៈការសិក្សា នេះ បង្ហាញថាការអសមត្ថភាពស្រង់ក្លិន អាចបណ្តាលឲ្យងាយស្លាប់  ជាងអ្នកមាន ជំងឺផ្សេងៗ ដូចជាជំងឺមហារីក ទៅទៀត។

ចំពោះការសិក្សានេះ ចូលរួមដោយមនុស្ស ៣០០០នាក់ មានទាំងស្រីនិងប្រុស ដែលមានអាយុចន្លោះពី ៥៧ ដល់៨៥ឆ្នាំ និង ឆ្លងកាត់ ការពិសោធន៍ ធ្វើតេស្តស្រង់ ក្លិនចំនួន ៣នាទី។ អ្នកចូលរួមក្នុងការ ពិសោធន៍ត្រូវបាន ឲ្យស្រង់ក្លិននូវ វត្ថុ អាថ៌កំបាំង ដែលមាន ក្លិន ខ្លាំងចំនួន ៥ប្រភេទ ដែលងាយនឹងទាយ និងធ្វើឡើង៥ដង។

ក្រោយមក អ្នកចូលរួមភាគច្រើនបាន ស្រង់ដឹងក្លិន ៤ ក្នុងចំនោមវត្ថុទាំង ៥  រីឯ ៣.៥ ភាគរយ នៃអ្នកចូលរួមផ្សេងទៀត គឺស្រង់ដឹង ក្លិនត្រូវ តែវត្ថុមួយឬ មិនដឹងក្លិនវត្ថុទាំង៥តែម្តង ដែលបង្ហាញថា ពួកគេបាត់បង់ សមត្ថភាព ស្រង់ក្លិនហើយ។ ក្រោយពីការធ្វើតេស្តនេះ ៥ឆ្នាំ ក្រោយមក មនុស្សក្នុងចំណោម ៣.៥ ភាគរយ ដែលអសមត្ថភាព ស្រូបក្លិននោះ បានបាត់បង់ជីវិត ទាំងអស់។

ក្នុងនោះ អ្នកស្រាវជ្រាវអាមេរិក លោកវេជ្ជបណ្ឌិត Pinto បាននិយាយថា ការបាត់បង់ការដឹងក្លិន មិនបានធ្វើឲ្យមនុស្ស ស្លាប់ដោយផ្ទាល់ នោះទេ ប៉ុន្តែវាបានធ្វើឲ្យ មានបញ្ហាសុខភាព ចុះខ្សោយធ្ងន់ធ្ងរ កាន់តែអាក្រក់ទៅវិញ។ លើសពីនេះទៀត វាអាចបណ្តាលមកពី មនុស្ស ដែល បានដកដង្ហើម ក្នុងបរិស្ថាន ពោរពេញដោយជាតិពុល ដែលវាចូលទៅ បំផ្លាញដល់ ប្រព័ន្ធដង្ហើមសម្រាប់ស្រង់ក្លិន បន្ទាប់មកវានឹង បន្តទៅបំផ្លាញ ដល់ខួរក្បាល ជាកន្លែងទទួលព័ត៌មាននៃក្លិន និងបំផ្លាញដល់ រាងកាយមនុស្សផងដែរ ។

តែទោះបីជាយ៉ាងណា អ្នកជំនាញខាងសុខភាព ក៏បានទទូចដល់ ប្រជាជនកុំឲ្យមានការព្រួយបារម្ភ ពីព្រោះពួកគេ ចំាបាច់ធ្វើការស្រាវជា្រវ លើករណីនេះ បន្ថែមទៀត ឲ្យកាន់តែច្បាស់ផងដែរ ៕



ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]