ជាការពិត ការកើតមុន នៅលើផ្ទៃមុខ រឺក៏នៅលើរាងកាយ វាក៏ជាសញ្ញាណមួយ ដែលអាចបញ្ជាក់ថា សុខភាពរបស់អ្នក កំពុងតែមានបញ្ហា។ ថ្ងៃនេះ ប្រិយមិត្តនឹង អាចយល់ដឹង កាន់តែច្បាស់ ថាមូលហេតុអ្វី បានជាកើតមុន នៅលើផ្ទៃមុខ និង ដងខ្លួនរបស់អ្នក៖

១) លើថ្ងាស៖ ការកើតមុន នៅលើថ្ងាស វាជាសញ្ញាមួយ ដែលពាក់ព័ន្ធ ក្នុងប្រព័ន្ធរំលាយអាហារ និង ប្លោកនោមរបស់អ្នក។ នៅពេល ប្រព័ន្ធ រំលាយអាហារ របស់អ្នកមានបញ្ហា នោះវានឹងបញ្ចេញជាតិពុល ទៅលើរាងកាយ ហើយវាជា មូលហេតុដ៏ចំបង ដែលធ្វើឲ្យកើតមុន នៅលើថ្ងាស។ ដូច្នេះអ្វីដែលអ្នក គួរតែកច្ចាត់បញ្ហាមុន លើថ្ងាសនេះ គឺអ្នកគួរតែពិសារទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីអាចកច្ចាត់ជាតិពុល ចេញពីក្នុងខ្លួនបាន។ ជាពិសេសអ្នក គួរតែតមជាមួយអាហារ ដែលមានជាតិខ្លាញ់ខ្លាំង និង ជាតិស្ករខ្ពស់។ បន្ថែមពីនេះ ទៅទៀត ការទទួលទាន បន្លែនិងផ្លែឈើច្រើន ក៏អាចជួយអ្នកបានដែរ។ មិនតែប៉ុណ្ណោះ សារធាតុមួយចំនួន ដែលអាច កច្ចាត់ជាតិពុល បានយ៉ាងល្អ ចេញពីក្នុងខ្លួនបាននោះ មានដូចជា តែបៃតង ទឹកក្រូចឆ្មារ និងផ្លែបឺរីជាដើម។

២) ក្រោមថ្ងាស៖ នៅពេលអ្នក កើតមុនក្រោមថ្ងាស វាអាចពាក់ព័ន្ធ ជាមួយបេះដូងរបស់អ្នក។ ប្រសិនបើ អ្នក មានបញ្ហាធុញថប់ វាមិនត្រឹមតែ ធ្វើឲ្យកើតមុន នៅក្រោមថ្ងាសប៉ុណ្ណោះទេ វាថែមទាំង អាចកើត នៅជុំវិញរាងកាយរបស់អ្នកបានថែមទៀត។ ដូច្នេះវិធីដែលជួយអ្នក ឲ្យជា សះស្បើយ លើបញ្ហាមុន នេះបាន គឺត្រូវហាត់ប្រាណជាប្រចាំ ដើម្បីឲ្យបេះដូង មានភាពរឹងមាំ និងការរៀបចំ របបអាហាររបស់អ្នក ឲ្យបានត្រឹមត្រូវ ផងដែរ។ ជាពិសេសនោះ អ្នកគួរតែកាត់ បន្ថយអារម្មណ៍ ធុញថប់របស់អ្នក ពីព្រោះវា ជាឧបសគ្គមួយ ដែលធ្វើឲ្យអ្នក កើតមុន។

៣) ត្រចៀក៖ ប្រសិនបើអ្នក កើតមុន ត្រង់ត្រចៀក គឺវាទាក់ទង នឹងបញ្ហាតម្រងនោម របស់អ្នក។ ចំពោះ មូលហេតុ ដែលធ្វើឲ្យកើតមុន ត្រង់ ត្រចៀកនោះ គឺដោយសារតែ អ្នកមិនសូវពិសាទឹក ឲ្យបានគ្រប់គ្រាន់ ចូលចិត្ត ទទួលទានជាមួយ សារធាតុផ្សេងៗ ដែលមានជាតិអំបិលខ្ពស់ និងពិសារ ជាតិកាហ្វេអ៊ីន ក្នុងបរិមាណច្រើន។ ដំនោះស្រាយនោះគឺ អ្នកគួរតែពិសាទឹក និងកាត់បន្ថយ ជាតិស្ករ និងកាហ្វេអ៊ីន នោះបញ្ហា មុនត្រង់ត្រចៀក នឹងអាចបាត់ទៅវិញ ផងដែរ។

៤) លើថ្ពាល់៖ វាពាក់ព័ន្ធ ជាមួយនឹងសួត និង ផ្លូវដកដង្ហើមរបស់អ្នក។ ជាការពិត ប្រសិនបើសួត របស់អ្នក ទទួលរងជាមួយនឹងការជក់បារី ប្រតិកម្មនឹងអ្វីមួយ រឺជាតិពុល ជុំវិញតំបន់ ដែលអ្នក កំពុងរស់នៅជាដើម នោះលើថ្ពាល់របស់អ្នក នឹងអាចឡើង ទៅជាមុនបាន។ ដូច្នេះអ្វីដែល អ្នក គួរធ្វើគឺ ជៀសវាង ការជក់បារី និងនៅឲ្យឆ្ងាយ ពីទីកន្លែងណា ដែលមានគេជក់បារី ដើម្បីកុំឲ្យផ្សែងបារី ជ្រាបចូលក្នុងរាងកាយ របស់អ្នកបាន។

៥) ក្រោមថ្ពាល់៖ ប្រសិនបើអ្នក កើតមុន ក្រោមថ្ពាល់ គឺវាអាច ពាក់ព័ន្ធជាមួយបញ្ហាធ្មេញរបស់អ្នក។ ដូច្នេះអ្នកគួរតែ កាត់បន្ថយជាតិស្ករ និង ភេសជ្ជៈដែល មានជាតិផ្អែមជាដើម។ ប៉ុន្តែអ្នក ត្រូវប្រាកដថា អ្នកតែងតែ ដុសសម្អាតធ្មេញជារៀងរាល់ថ្ងៃផងដែរ។

៦) ចំហៀងចង្ការ៖ ចំពោះការកើតមុន នៅបរិវេណចំហៀងចង្ការនេះ វាអាចបង្ហាញពីសញ្ញា នៃជាតិ អរម៉ូនរបស់អ្នក។ ពេលខ្លះ ប្រសិន បើអ្នក តែងតែមានអារម្មណ៍ធុញថប់ វាក៏អាចកើតមុន ត្រង់ចង្ការ បានផងដែរ។ វិធីដែលល្អ គឺអ្នកគួរតែ កាត់បន្ថយ អារម្មណ៍ធុញថប់ និងគេង ឲ្យបាន គ្រប់គ្រាន់។ មិនត្រឹមតែអ្នកគេងនោះទេ អ្នកគួរតែ ជៀសវាងនូវអាហារ ដែលមិនល្អ សម្រាប់សុខភាព របស់អ្នក ហើយប្តូរមក ទទួលទាន ជាមួយ សារជាតិដែលមាន អាស៊ីតខ្លាញ់អូមេហ្កា៣ បន្លែ វីតាមីន និងជាតិរ៉ែ ជាដើម ពីព្រោះវាអាចជួយអ្នក ឲ្យជាសះស្បើយ លើបញ្ហា មុនត្រង់ចង្ការបាន។

៧) កណ្តាលចង្ការ ៖ វាពាក់ព័ន្ធ ជាមួយនឹង ពោះវៀនតូច និងក្រពះរបស់អ្នក។ ចំពោះមូលហេតុវិញ គឺដោយសារអ្នក ចូលចិត្តបរិភោគ អាហារ ដែលមិនសូវល្អ។ ដូច្នេះវិធីដែល អាចដោះស្រាយបាន គឺអ្នកគួរតែ ឧស្សាហ៍ទទួលទានអាហារណា ដែលសម្បូរជាតិសរសៃ ឲ្យបានច្រើន ដើម្បីជួយសម្រួល ដល់ពោះវៀនតូចរបស់អ្នក។

៨) ទ្រូង និងក៖ ការកើតមុន នៅលើបរិវេណទាំងនេះ គឺមួលហេតុធំចំបង នោះកើតចេញ ពីអារម្មណ៍ ធុញថប់។ នៅពេលអ្នក កាន់តែកើតទុក្ខ និង ធុញថប់ វាជាហេតុធ្វើឲ្យ ឡើងមុន ជាបន្តបន្ទាប់។ ដូច្នេះអ្នកគួរ តែចំណាយពេល សម្រាកឲ្យបានគ្រប់គ្រាន់ ទទួលទានអាហារ ត្រឹមត្រូវ និងពិសាទឹក ឲ្យបានច្រើន។

ទាំងនេះ ជាមូលហេតុនៃការ កើតមុន លើបរិវេណមុខ និងលើខ្លួនរបស់អ្នក ដែលវាអាចបញ្ជាក់ពី បញ្ហាសុខភាពខាងក្នុងរបស់អ្នកបាន៕    

ប្រភព៖ interesting-facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]