ក្រុមហ៊ុន HTC ដែលជាមិត្តជិតស្និទ្ធនឹង Windows Phone តែងតែមានដំណឹងពីនេះពីនោះមកជារឿយៗ ដោយពេលនេះក្រុមហ៊ុន HTC នៅមិនទាន់បោះបង់ Windows Phone នៅឡើយទេ ចុងក្រោយនេះមានដំណឹងមកថា HTC មានគំរោងបញ្ចេញ Smartphone របស់ខ្លួនឯងដែលប្រើ Windows Phone 8 ចេញបន្ថែម 3 ម៉ូដែល ដោយសំដៅទីផ្សារ លំដាប់ទាប លំដាប់កណ្តាល លំដាប់ខ្ពស់
HTC Rio សំរាប់ទីផ្សារលំដាប់ទាប មកជាមួយអេក្រង់ 4 Inch ,កាមឺរ៉ា 5 MP , គាំទ្រ 3G (HSPA) ល្បឿនលឿនបំផុត 14.4Mbps ហើយប្រើ CPU Qualcomm Snapdragon S4 (គួរនឹង Single-core) RAM 512MB
HTC Accord សំរាប់ទីផ្សារលំដាប់កណ្តាលមកជាមួយអេក្រង់ 4.3 Inch ,រូបភាព HD 720p តាមពត៍មានប្រាប់មកប្រើអេក្រង់ Super LCD 2, កាមឺរ៉ា 8 MP ថតវីដេអូ 1080p, គាំទ្រ 3G (HSPA+) ល្បឿនលឿនបំផុត 42Mbps, គាំទ្រ NFC, ប្រើ CPU Qualcomm Snapdragon S4 (dual-core) RAM 1GB
HTC Zenith អេក្រង់ Super LCD 2 ទំហំ 4.3 Inch រូបភាព HD 720p កាមឺរ៉ា 8 MP ថតវីដេអូ 1080p, គាំទ្រ 3G (HSPA+) ល្បឿនលឿនបំផុត 42Mbps, គាំទ្រ NFC, តែ HTC Zenith ប្រើ Qualcomm Snapdragon S4 ដែល CPU នោះគឺ Quad-core
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]