បើសិនប្រិយមិត្តជាអ្នកតាមដានភាពយន្តហូលីវូដ ដែលមានចំនងជើងថា "Harry Potter" នោះប្រិយមិត្តប្រាកដជាស្គាល់ តួអង្គស្រីដែលមានឈ្មោះថា Hermione Granger មិនខានដែលតួអង្គនេះ សម្តែងដោយតារាសម្តែងវ័យក្មេងដែលមាន ឈ្មោះថា Emma Watson។

តាមប្រភពព័ត៌មានបានអោយដឹងថា មានជនខិលខូចម្នាក់បានលួចកាត់ត រូបរបស់នាងជាមួយនឹងរូប នារីម្នាក់ទៀតដែលស្លៀកតែកន្សែង ហើយប្រលែងល្វែងលើតែម្តង ដែលរូបនេះត្រូវបានគេចែកចាយពាសពេញអិនធើណិត រហូតដល់មានអ្នកលេងអិនធើណិត បានស្រាវជ្រាវរកប្រភពនៃរូបនេះបាន ដែលបានធ្វើអោយនាងរួចផុតពីភាពអាម៉ាសវិញ។ គួរបញ្ជាក់ផងដែរថា នាងមានឈ្មោះពេញថា  Emma Charlotte Duerre Watson កើតនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៩០ នៅឯ ទីក្រុងប៉ារីស ប្រទេសបារាំង ប៉ុន្តែឪពុកម្តាយរបស់នាង បានផ្លាស់ទីលំនៅទៅ ប្រទេសអង់គ្លេសតាំងពីនាងនៅតូចម្ល៉េះ ហើយនាងបានដើរតួជា Hermione Granger នៅក្នុងសេរីរឿង "Harry Potter" អស់រយៈពេល ១០ ឆ្នាំឯណោះ គឺចាប់តាំងពីនាងមានអាយុ ១១ ឆ្នាំមកម្ល៉េះ រហូតដល់នាងមានអាយុ ២១ ឆ្នាំ (២០១១) ទើបសេរីរឿង "Harry Potter" នេះត្រូវបានបញ្ចប់ដោយបរិបូរណ៍។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]