ស្រ្តីម្នាក់ត្រូវបានអ្នកវិទ្យាសាស្ត្រកំពុងធ្វើការ ពិសោធន៍ភ្នែករបស់នាងដោយសារតែនាង មានសមត្ថភាពពិសេសម៉្យាងដែល សមត្ថភាពពិសេសនោះគឺនាងអាច មើលឃើញពណ៌ដល់ទៅ ៩៩ លានពណ៌ឯណោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីម្នាក់នោះត្រូវបាន សាស្រ្តាចារ្យ Gabriele Jordan នៃសកលវិទ្យាល័យ Newcastle University ធ្វើការពិសោធន៍ ហើយគាត់បានប្រាប់អោយដឹងថា នាងមានសមត្ថភាពពិសេស នេះតាំងពីកំណើតមកម្ល៉េះហើយ មានពណ៌ជាច្រើនដែលនាងបានមើលឃើញ ហើយពណ៌ទាំងនោះមិនទាន់ មានអ្នកណាម្នាក់ដាក់ឈ្មោះបាននោះទេ ដោយសារតែពណ៌ទាំងនោះជាពណ៌ថ្មី ហើយក៏មិនធ្លាប់មាននណាម្នាក់មើលឃើញដែរ គឺមានតែរូបនាងម្នាក់តែប៉ុន្នោះ។ គួរបញ្ជាក់ផងដែរថា តាមធម្មតាមនុស្សទូទៅអាច មានសមត្ថភាពមើលឃើញពណ៌ចំនួន ១០ លាន រីឯស្រ្តីម្នាក់នេះវិញអាចមើលឃើញដល់ទៅ ៩៩ លាន ដូច្នេះហើយនាងមានសមត្ថភាពខ្ពស់ជាងមនុស្សធម្មតា ១០ ដង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]