បរទេស៖ ស្រាបៀរ ឬក៏គ្រឿងផ្សំ ដែលមាននៅក្នុង ស្រាបៀរ អាចមានសមត្ថភាព ជំរុញដល់តួនាទីរបស់ ខួរក្បាលមនុស្ស នេះបើតាម ការសិក្សាមួយ បានរកឃើញ។ កុំទាន់ប្រញ៉ាប់ត្រេកអរអី អានបន្តទៀត ប្រិយមិត្តនឹងដឹង!

អ្នកស្រាវជ្រាវចង្អុល បង្ហាញថា សារធាតុមួយឈ្មោះ Xanthohumol ជាប្រភេទដូចគ្នា ទៅនឹងសារជាតិ Flavonoid  ត្រូវបានគេរកឃើញ មាននៅក្នុងស្រាបៀរ និងស្លឹក រុក្ខជាតិ Hops (រុក្ខជាតិម្យ៉ាងដែលគេ យកទៅផ្សំ ដើម្បីផលិតសា្របៀរ) អាចជួយបង្កើនកំរិតយល់ដឹង របស់ មនុស្ស។ រីឯសារជាតិ Flavonoid វិញ ត្រូវបានគេ រកឃើញ មានក្នុងរុក្ខជាតិ ដែលវាជាអ្នកធ្វើឲ្យរុក្ខជាតិ មានពណ៌ នៅលើស្លឹក ផ្កា ឬក៏ដើម ហើយអ្នក វិទ្យាសាស្ត្រ បានរកឃើញថា វាមាននៅក្នុង ផ្លៃ Berry ខ្មៅ, សូកូឡាខ្មៅ និង ស្រាទំពាំងបាយជូរ ក្រហម ដែលសារធាតុ នេះអាច ជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក ឬជំងឺបេះដូង ជាដើម -ល-។


ស្លឹក Hop ដែលគេយកទៅធ្វើជាគ្រឿងផ្សំក្នុងស្រាបៀរ

សាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យល័យ Oregon State បានបកស្រាយថា ពួកគាត់ត្រូវការពេលវេលា បន្ថែមទៀតដើម្បីធ្វើជាអំណះអំណាង លើការស្រាវជ្រាវនេះ ហើយការសាកល្បងបន្ទាប់ អាចធ្វើទៅលើ ថនិកសត្វ (សត្វចិញ្ចឹមកូនដោយទឹកដោះ) ដោយសារការសាកល្បងដំបូង គឺធ្វើត្រឹមតែ លើសត្វកណ្តុរ តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះ គ្រាន់តែចង់បង្ហាញ ពីសារប្រយោជន៍របស់ស្លឹករុក្ខជាតិ ឈ្មោះ Hop តែប៉ុណ្ណោះ ដែលវាមាន សារធាតុ ជួយជំរុញខួរក្បាលមនុស្ស តែបរិមាណរបស់ស្លឹក Hop ដែលគេយកទៅផ្សំធ្វើ សា្របៀរ គឺមានតិចតួចណាស់ ដូច្នេះហើយទើប អ្នកស្រាវជ្រាវ បកស្រាយថា ទាល់តែ ផឹកស្រាវបៀរ ២០០០ លីត្រក្នុងមួយថ្ងៃ ទើបគេរកឃើញពី សារប្រយោជន៍របស់ស្លឹក Hop ចំពោះ ខួរក្បាល ដូច្នេះ មិនមែនមានន័យថា អ្នកស្រាវជ្រាវជំរុញឲ្យយើង ពិសាស្រាបៀរ ឲ្យច្រើននោះទេ ព្រោះការពិសាស្រាបៀរច្រើនអាច ផ្តល់ផល ប៉ះពាល់ ដល់សុខភាព និង បាត់បង់ម្ចាស់ការ លើខ្លួនឯង៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]