រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ភ័យ​​​ព្រលឹង​​ចុង​សក់​នៅ​ពេល​​មាន​ជម្លោះ​​ជា​មួយ​បុរស​ ម្នាក់​ទៀត​នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង ព្រោះ​​តែ​រឿង​ដណ្តើម​ស្រី​ស្អាត​អង្គុយ​​កំដរ ហើយ​ត្រូវ​បាន​​គេ​ចាប់​ក្របួច​.ក​​អាវ​​ចេញ​ពី​ក្នុង​ហាង​ដោយ​ភ្ជង់​ កាំភ្លើង​ ហើយ​កុំ​​តែ​​បុរស​រង​គ្រោះ​រើ​បម្រាស់​រត់​រួច​ ​ម៉្លេះ​ត្រូវ​​គ្រាប់​​កាំភ្លើង​​ក្ស័យ​ជីវិត​ទៅ​ហើយ។ ​ហេតុការណ៍​​គួរ​ឱ្យ​ញាក់​​សាច់​នេះ​បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​១១​និង ​៣០​នាទី​យប់​​ថ្ងៃទី​២២ មិថុនា ២០១២ ​នៅ​មុខ​ភោជនីយ​​​ដ្ឋាន​​ពី​រ៉ាមីត តាម​បណ្តោយ​ផ្លូវ​​លេខ​១៩៨៦ ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​តាម​សាក្សី​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា​​មូល ​ហេតុ​ដែល​នាំ​ឱ្យ​​ជន​ដៃ​ដល់​បាញ់​​សំដៅ​ជន​រង​គ្រោះ​​គឺដោយ​សារ​តែ​​​ជន​ រង​គ្រោះ​​ និង​ជន​ល្មើស​​​បាន​ផឹក​ស៊ី​​នៅ​ក្នុង​ហាង​ពីរ៉ាមីត​ ហើយ​អង្គុយ​តុ​ក៏​មិន​ឆ្ងាយ​ពី​​គ្នា និង​​បាន​ព្យា​យាម​​ហៅ​ស្រី​ស្អាត​បម្រើ​ការ​ងារ​នៅ​ក្នុង​ហាង​នេះ​ឱ្យ​មក​​ អង្គុយ​​កំដរ​ផឹក​ស៊ី​​ ពោល​គឺ​​ប្រទាញ​​ប្រទង់​គ្នា​វិញ ទៅ​មក​។ ស្រី​ស្អាត​ម្នាក់​​​នោះ​ម្តង​ទៅ​អង្គុយ​​ក្បែរ​​ជន​ដៃ​ដល់ម្តង​​ទៅ​អង្គុយ​ ​ក្បែរ​ជន​រង​គ្រោះ ក៏​បណ្តាល​ឱ្យ​ផ្ទុះ​ជម្លោះ​ និង​ផ្ទុះ​​អាវុធ​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]