ពិភពលោក៖ កោះ ជាច្រើន នៅលើពិភពលោក មាន ភាពស្រស់ស្អាត និង ភាពអស្ចារ្យខុសប្លែកៗគ្នា។ ក្នុងនោះ មាន កោះចំនួន ១០ ត្រូវបាន គេដឹងថាជា កោះដ៏ចម្លែក ជាងគេ លើពិភពលោក ដូចរាយ ឈ្មោះខាងក្រោមនេះ ៖

១. កោះបណ្តាសា៖ កោះនេះស្ថិតនៅក្នុង ប្រទេស អ៊ីតាលី មានឈ្មោះថា isola La Gaiola ដែលត្រូវបានគេហៅថា កោះបណ្តាសារ។ កោះនេះ ត្រូវបាន គេរស់នៅដំបូង ក្នុងឆ្នាំ ១៩២០ ដោយលោក Hans Braun និង មានការសង់ផ្ទះនៅលើនោះ។ ក្រោយមក ទាំងប្តីនិងប្រពន្ធ បានស្លាប់ ក៏មានម្ចាស់ថ្មី ជាច្រើននាក់ បានធ្វើអត្តឃាត ជាបន្តបន្ទាប់ អស់ជាច្រើននាក់។ លុះក្រោយមកទៀត មានមហាសេដ្ឋីម្នាក់ បានទិញកោះនេះ ហើយ ម្ចាស់ចុងក្រោយនេះ ត្រូវបានគេចាប់ដាក់គុក ទៀតផង។ ចុងក្រោយ កោះនេះ ក៏ក្លាយ ជាទីកន្លែងទេសចរណ៍ ដែលគ្មាន មនុស្សហ៊ាន រស់នៅ បន្តទៀតឡើយ។

២. កោះសម្បូរដោយសត្វទន្សាយ៖ កោះ Kunoshima ឬ កោះទន្សាយ ដែលជាកន្លែង ដែលមានសត្វទន្សាយរស់នៅ រាប់ពាន់ក្បាល ដែល កោះនេះ ធ្លាប់ជាកន្លែង ដាក់គ្រឿងអាវុធសង្គ្រាម របស់ប្រទេសជប៉ុន កាលពីមុន។ ប៉ុន្តែបច្ចុប្បន្នកោះនេះ បានក្លាយជា កោះកាន់កាប់ ក្រោមអាណានិគម របស់សត្វទន្សាយ រាប់ពាន់ក្បាលវិញម្តង។ កោះនេះ ទាក់ទាញអ្នកទេសចរ ជាច្រើនមកទស្សនា។

៣. កោះសុទ្ធតែសត្វសេះ ៖ កោះនេះ មានឈ្មោះថា Sable ដែលវាស្ថិតនៅ ក្នុង ប្រទេសកាណាដា ក្នុងមហាសមុទ្រ អាត្លង់ទិច ដែលជាទីជំរក សត្វសេះ ព្រៃជាច្រើនរយក្បាល។ កោះនេះ គ្មានដើមឈើ មានតែ សមុទ្រ និង វាលស្មៅដ៏ធំធេង ហើយសេះទាំងអស់ អចរស់នៅបាន ដោយសារតែ ស្មៅ និង ទឹកភ្លៀង ទីនោះ។

៤.កោះដ៏រន្ធត់ពោរពេញដោយ តុក្កតាក្មេងស្រី ៖ La Isla de las Munecas អាចហៅថា កោះតុក្កតា ដែលវាមានទីតាំង ជិតទីក្រុង មិចស៊ីកូ ប្រទេសមិចស៊ីកូ ដែលបានក្លាយជាកោះ សំរាប់បូជា ដល់ក្មេងស្រីម្នាក់ ដែលបានស្លាប់ យ៉ាងអាថ៌កំបាំង។ ក្រោយមក បុរសម្នាក់ បានចាកចោល ប្រពន្ធកូន ធ្វើដំណើរ ទៅរស់នៅលើកោះនេះ ដោយបាន ចងព្យូរតុក្កតាជាច្រើន ដើម្បីការពារ កុំឲ្យបិសាច យកព្រលឹង ក្មេងស្រី ដែលស្លាប់នោះ។ ក្រោយមក គាត់បានស្លាប់ នៅលើកោះនេះ ក្នុងឆ្នាំ ២០០១ ប៉ុន្តែកូនប្រុសរបស់គាត់ បានបន្តចង ព្យួរតុក្កតា ពេញកោះ ដើម្បីទាក់ទាញអ្នកទេសចរ ទៅកំសាន្តទៅវិញ ។

៥. កោះសត្វពស់ពិស លើស ២០០០ក្បាល៖ ilha de Queimada មានឈ្មោះថា ជាកោះពស់ ដែលមានទីតាំងក្នុងក្រុង សាប៉ូឡូ ប្រទេស ប្រេស៊ីល។ កោះនេះត្រូវបានដឹងថា មានពស់សឹង គ្រប់ទីកន្លែងរស់នៅ ដែលមាន ប្រហែលជា ២០០០ ទៅ ៥០០០ ក្បាល ដែលភាគច្រើន ជា សត្វពស់ មានពិសខ្លាំង នៅលើពិភពលោក។ ពស់នៅលើកោះនេះ ភាគច្រើន វាយប្រហារសត្វបក្សី ជាចំណី ហើយ កោះនេះ ក៏មិនអនុញ្ញាតឲ្យ អ្នកដំណើរ ដើរកំសាន្តលេងនោះដែរ។

៦. កោះឋានសួគ៌ ប៉ុន្តែបែរជាត្រូវបណ្តាសារ៖ កោះPalmyra គឺជាកោះឋានសួគ៌មួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក មានទីតាំងនៅចន្លោះ កោះ ហាវៃ និង កោះ Samoa នៅអាមេរិក។ កោះនេះ ត្រូវបានរកឃើញដំបូង នៅឆ្នាំ ១៧៩៨ ហើយក្រោយមក នៅឆ្នាំ ១៩៧៤ គូស្នេហ៍មួយគូ បានស្លាប់យ៉ាងអាថ៌កំបាំង ខណៈជិះទូកក្តោង មកចតច្រលំកោះ ហើយក៏បានបាត់ខ្លួន លើកោះនេះ រហូតមក។ ៦ឆ្នាំក្រោយមក មនុស្ស ពីរនាក់ ទៀត ក៏បានបាត់ខ្លួន និង មិនទាន់ត្រូវបាន រកឃើញនៅឡើយ។ ក្រោយមក ឆ្នាំ១៩៨៥ ក៏មានឃាតកម្ម កើតឡើងទៀត ផងដែរ ។

៧. កោះដែនដីសត្វក្តាម ៖ កោះនេះ ស្ថិតនៅមហាសមុទ្រឥណ្ឌា ដែលវាជាកន្លែង ដែលមានសត្វក្តាម ក្រហមជាច្រើនរស់នៅ និង ធ្វើដំណើរចុះ មកពីក្នុងព្រៃ ដើម្បីចូលទៅសមុទ្រ។ កោះនេះ មានរាប់រយលានក្តាមក្រហម ដែលធ្វើដំណើរចុះឡើង ពីសមុទ្រទៅក្នុងព្រៃ និង ចេញពីព្រៃ ចូលសមុទ្ររៀងរាល់ឆ្នាំ។

៨. កោះតូចចម្លែកនៅក្នុងកោះភ្នំភ្លើង ៖ កោះLazon ដែលមានបឹងមួយ លើកោះនោះ និង មានភ្នំភ្លើងផងដែរ ហើយក៏មាន កោះចម្លែកមួយ ផ្សេងទៀត នៅក្នុងទឹកបឹង នោះទៀត ។

៩. កោះសត្វក្តាន់ និង ស្វា ៖ កោះនេះ មានឈ្មោះថា tsukushima ជាកោះមួយ ក្នុងប្រទេសជប៉ុន ដែលប្រជាជនជប៉ុន បានទុកជាកោះ សត្វក្តាន់ និង ស្វា ដោយសារតែ មានសត្វក្តាន់ និង ស្វាជាច្រើន បានរស់នៅលើកោះនេះ ម្យ៉ាងក៏ដោយសារ គ្មានអ្នកប្រមាញ់ ស៊ីសាច់ ពួកវា ហើយជាកោះ ទេសចរណ៍ គួរឲ្យចាប់អារម្មណ៍មួយផងដែរ។

១០. កោះឆ្មា ៖ កោះនេះមានឈ្មោះថា Tashirojima គឺជាកោះឆ្មាតែ មួយគត់ នៅជប៉ុន ដែលមាន មនុស្សចាស់ៗ រស់នៅ ជាង១០០នាក់ ហើយកោះនេះ សម្បូរទៅដោយសត្វឆ្មាជាច្រើន។ កោះនេះមានការទទួលទេសចរណ៍ និង មានផ្ទះសំណាក់ជាច្រើន មានធ្វើជារូបរាង ដូចសត្វឆ្មា ទៀតផង។ ប៉ុន្តែសំរាប់កោះនេះ គឺមានការហាមមួយ គឺមិនឲ្យនាំសត្វឆ្កែ ចូលលើកោះនេះឡើយ ៕

ប្រភព៖ oddee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]