រាជធានីភ្នំពេញ ៖ ​​កុមារី​ជន​​ជាតិ​វៀត​ណាម​ម្នាក់​អាយុ​​៤ឆ្នាំ​ ​រត់​លេង​លើ​ស្ពាន​ហើយ​លង់​ទឹក​ទន្លេ​​បាសាក់​ស្លាប់​​ទើប​ម្តាយ​ឪពុក​ដឹង ។ ហេតុ​ការណ៍​​នេះ​​បានកើត​ឡើង​​នៅ​ភូមិ​ព្រះ​ពន្ធ សង្កាត់​​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ កាលពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៤ មិថុនា ២០១២ ​។

កុមារី​​ដែល​ស្លាប់​ដោយ​សារ​លង់​ទឹក​​ទន្លេ​ឈ្មោះ​ ចាន់ វណ្ណា អាយុ​​៤​ឆ្នាំ ។ ​មុ​ន​ពេល​កើត​ហេតុ​​​​កុមារី​រូប​នេះ​រត់​លេង​លើ​ស្ពាន​​​ឈើ​តូច​មួយ​ដែល​ ឪពុក​ម្តាយ​សង់​ជា​ផ្លូវ​ចេញ​ចូល​ផ្ទះ​លើ​ទឹក​ដោយ​ម្តាយ​ភ្លេច​ខ្លួន​មួយ​ ភ្លែត​​ក៏​ធ្លាក់​​ទឹក​ទន្លេ​លង់​ស្លាប់តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]