ខេត្ត​ពោធិ៍សាត់ ៖ ទោះបី​ជាដឹង​ថា ​ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ជា​បទ​ឧក្រិដ្ឋ ​ដែល​ច្បាប់​មិន​អាច​អត់​ឱន​ទោសឱ្យ​បាន​ក៏​ដោយ ក៏​ករណី​នេះ​​នៅ​តែ​​​កើត​មាន​ឥត​ឈប់ឈរ និង​មានគ្រប់​រូបភាព​ ដូចជា​ ឪពុក​រំលោភ​កូន​ខ្លួន​ឯង​បង្កើត ​រំលោភ​កូន​ចុង កូនរំលោភ​ម្តាយ ឬ​តា​ចាស់​​ជិត​ចូល​រណ្តៅ​រំលោភ​​ចៅ​ជា​ដើម ។​​ ជាក់​ស្តែង​​ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​ពី​បទ​ចា​ប់​រំលោភ​​កូន​ដើម​ ខណៈ​ពេល​ម្តាយ​​មិន​នៅ​ផ្ទះ​ ។ ករណី​រំលោភ​​សេព​សន្ថវៈ​នេះ​ បាន​កើត​​ឡើង​កាល​ពី​ថ្ងៃទី​២៣ មិថុនា ​វេលាម៉ោង​១​រសៀល ​នៅ​​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

​លោក​អនុ​​សេនីយ៍​ទោ ឡែក គឹម​ឈាង​ នាយ​​​ប៉ុស្តិ៍​រដ្ឋ​​បាល​រលាប ឱ្យ​ដឹងថា ​ជន​សង្ស័យ ឈ្មោះ ជុំ មាន​ អាយុ​៤៨ឆ្នាំ ​ឯ​ក្មេង​ស្រី​រងគ្រោះ ជាកូន​ដើម​នោះ​​មាន​អាយុ​១៤​ឆ្នាំ ​​។ ជន​ឈ្មោះ ជុំ មាន បាន​ត្រូវឃាត់​ខ្លួន​នៅ​ថ្ងៃ​កើត​ហេតុ ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្រ្តី​ជា​ម្តាយ​ ។
​នៅចំពោះ​មុខ​ សមត្ថកិច្ច ឪពុក​ចុង​​ចិត្ត​អប្រិយ​រូបនេះបាន​សារភាព​ថា ​ខ្លួន​ពិត​ជា​បាន​ចាប់​កូន​ដើម​រ​ំលោភ​រហូត​បាន​សម្រេច​មែន ។  ​កាលពី​មុន​ខ្លួន​ជា​​បុរស​ពោះ​ម៉ាយ​​ និងបាន​គ្នា​​ជា​ប្តីប្រពន្ធ​ជាមួយ​​ម្តាយ​ក្មេងស្រី​នេះ​រយៈ​េពល​​៧ឆ្នាំ​ មកហើយ ​តែ​ពុំ​​មាន​កូន​​ទេ ។ ​ខ្លួន​មាន​​​មុខ​របរ​ជា​​អ្នក​រត់​ម៉ូតូ​ឌុប ​ឯ​ប្រពន្ធ​ជា​អ្នក​លក់​ផ្លែឈើ​នៅ​ផ្សារ​ ។ កន្លង​មក​ ខ្លួន​ធ្លាប់​លួង​​​លោម​កូន​ដើម​បម្រុង​រំលោភ​​ចំនួន​៣​លើក​មក​ហើយ ​ប៉ុន្តែ​មិន​បាន​សម្រេច​បំណង​ទេ ​ព្រោះ​ថា​ខណៈ​ពេល​មាន​បំណង​រំលោភ​ក៏​​​​មាន​គេ​ដើ​រចូល​មក ។ ​ដោយ​ឡែក នៅ​ថ្ងៃទី​២៣ មិថុនា នោះ ​​ប្រពន្ធ​រវល់​​ទៅ​ទិញ​​ផ្លែ​ឈើនៅ​ឯខេត្ត​បាត់​ដំបង ហើយ​ខ្លួន​និង​កូន​ស្រី​ដើម​នៅ​ផ្ទះ ។​ ពេល​ហូប​បាយ​ថ្ងៃត្រង់​​រួច កូន​​ស្រី​ដើម​ឡើង​ដេក​លើ​ផ្ទះម្នាក់​ឯង ​ឃើញ​ឱកាស​ស្ងាត់​ល្អ​ខ្លួន​ក៏​ឡើង​ទៅដេក​ជាមួយ​​ហើយ​ចាប់​រំលោភ​រហូត​បាន​ សម្រេច​​ ។​ បន្ទាប់​មក​ខ្លួន​ធ្វើ​ធម្ម​តាព្រោះ​នឹក​ស្មាន​ថា​មិន​អី​ ​​លុះ​ពេល​ល្ងាច​​​ប្រពន្ធ​​ត្រឡប់​​មក​ពី​ទិញ​ផ្លែឈើ​​​នៅ​ឯខេត្ត​បាត់​ ដំបង​វិញ ប្រហែល​ជា​កូនស្រី​និយាយ​ប្រាប់​រឿង​នេះ ក៏​ត្រូវ​សមត្ថកិច្ច​មក​ឃាត់​​​ខ្លួន​តែ​ម្តង​ ។​

​ជន​សង្ស័យ​ជា​ឪពុក​ចុង​ ត្រូវ​បាន​សមត្ថកិច្ច​​​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នារសៀល​ថ្ងៃទី​២៤ មិថុនា ​ដើម្បី​ផ្ត​ន្ទាទោស​តាម​ច្បាប់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]