រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១១ ​ពណ៌​ខ្មៅ ​មួយ​គ្រឿង ​ទុក​ចោល​នៅ​មុខ​ស្តារ​ម៉ាត​ស្ថានីយ​​​ប្រេង​ឥន្ទនៈ​​កាល់​តិច​មួយ​យប់​ទល់​ ភ្លឺ ទើប​មាន​ការ​ផ្អើល​ឆោឡោ​​ ហើយ​សន្តិ​សុខ​យាម​នៅ​ស្តារ​ម៉ាត​បាន​រត់​ទៅ​ប្តឹង​ប៉ូលិស​ចុះ​ទៅ​ដល់​ ម្ចាស់​ម៉ូតូ​​ទៅ​ដល់​ដែរ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​​២៣ មិថុនា ​នៅ​មុខ​ស្តារ​ម៉ាត​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច ស្តុប​បូក​គោ ស្ថិត​​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ។

តាម​សម្តី​​របស់​ម្ចាស់​ម៉ូតូ​ឈ្មោះ​ប៊ុន បូរី​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការ​មន បាន​ប្រាប់​ប៉ូលិស​ថា មុន​ពេ​ល​កើត​ហេតុ​​រូបគេ​បាន​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ ​ពណ៌​ខ្មៅ​មួយ​គ្រឿង ​ទៅ​អង្គុយ​​ផឹក​ស៊ី​ជា​មួយ​​មិត្តភក្តិ​​ ខ្លះ​ជិះ​រថយន្ត និង​ខ្លះ​ទៀត​​ជិះ​ម៉ូតូ​​​នៅ​​ក្នុង​​ស្តារ​​ម៉ាត​ស្ថានីយ​ប្រេង​ឥន្ធនៈ​ កាល់​តិច​ស្តុប​បូក​គោ។ ​ពេល​នោះ​ឮ​គេ​ស្រែក​ថា មាន​ចោរ​ប្លន់​​យក​ម៉ូតូ រូបគេនិង​មិត្តភក្តិ​​បាន​នាំគ្នា​រត់​ទៅ​មើល​ទាំង​អស់​គ្នា លុះពេល​មើល​រួច​​បាន​​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ជា​មួយ​មិត្តភក្តិ​ទៅ​ដើរ​ លេង​បន្ត​ទៀត​មក​វិញ ចូល​សម្រាក​នៅ​ផ្ទះ ។ ​រហូត​ដល់​ភ្ញាក់​​ពី​ដំណេក​​នៅ​វេលា​ម៉ោង​៦​ព្រឹក​ទើប​ដឹង​​ថា បាត់​ម៉ូតូ​ក៏​ទៅ​រក​មើល​ម៉ូតូ​​ក៏​ឃើញ​​ទុក​ចោល​នៅ​មុខ​ស្តារ​ម៉ាត​ពេញ​មួយ ​យប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]