សៀមរាប ៖ កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១២ វេលាម៉ោង ០៨និង១៥នាទីព្រឹក ប្រជាពលរដ្ឋនៅភូមិប្រិយ៍ ឃុំសណ្ដាយ ស្រុកបន្ទាយស្រី បានប្រទះឃើញ សាកសពច្រកក្នុងការុង អណ្ដែកទឹកស្ទឹង នៅម្ដុំស្ពាន១០តោន។ បន្ទាប់សមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យ លើសាកសព ដែលហើមស្អុយរលួយ ដែលមិនមានអ្នកណាម្នាក់ ស្គាល់អត្តសញ្ញាណ ហើយមិនមានភស្តុតាងអ្វី ដែលសំខាន់សម្រាប់ឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវច្បាស់លាស់ ឡើយ។

លោកវរសេនីយ៍ត្រី អេង ឆេងលាង ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ (ស្ដីទី) ខេត្តសៀមរាប បានឲ្យដឹងថា សាកសពនោះមានអាយុ ប្រមាណចន្លោះពី ៤៥ ទៅ ៥០ឆ្នាំ មានពាក់អាវពណ៌ពងក្រសារ ដៃខ្លី ស្លៀកខោពណ៌ខ្មៅ ជើងវែង និងខោក្នុងពណ៌ខ្មៅ។ មានកម្ពស់ ១.៦៦០សង់ទីម៉ែត្រ ហើមមានស្នាមកាប់ចំនួន ៣ចំណុច គឺនៅត្រង់បំពង់ក នៅចង្កា និងនៅលើចិញ្ចើម។ សាកសពបុរស ដែលហើមស្អុយរលួយ ដែលមិនមានអ្នកណាម្នាក់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកបន្ទាយស្រី យកទៅរៀបចំទុកដាក់។

សូមបញ្ជាក់ផងដែរថា នៅខេត្តសៀមរាប ពិសេសក្រុងសៀមរាប ហេតុការណ៍អសន្តិសុខមួយចំនួន ហាក់បានកើតឡើងជាអន្លើៗ ស្ទើរជាប្រចាំ នាពេលបច្ចុប្បន្ន ដូចជាករណីចោរឆក់ ចោរលួច ចោរប្លន់ និងសកម្មភាព នៃការរំខានដល់សន្តិសុខ សណ្ដាប់ធ្នាក់សង្គមមួយចំនួនទៀត ដែលបណ្ដាលឲ្យ ប្រជាពលរដ្ឋ នៅក្រុងសៀមរាប នៅតែមានការព្រួយបារម្ភ អំពីសន្តិសុខ សុវត្ថិភាព និងគ្រោះថ្នាក់ចរាចរផងដែរ៕

ដោយ ៖ កែវ សុផាត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]