បរទេស៖ ថ្វីបើមកទល់នឹង ពេលនេះស្ថានភាព រីករាលដាលនៃ មេរោគមរណៈ អ៊ីបូឡា ហាក់បីដូចជា មិនមាន ភាពច្របូកច្របល់ ដូចកាលពីពេល ថ្មីៗកន្លងទៅនេះក៏ដោយ តែវាបានឆក់យក ជីវិតមនុស្សសរុប អស់ជាច្រើនពាន់នាក់ មកហើយ។


ចំនួននៃជនរងគ្រោះ សរុបទូទាំងពិភពលោក ដែលបានស្លាប់ដោយសារ មេរោគមរណៈមួយនេះ បានកើនឡើង ដល់ជាង ៣,០០០នាក់ហើយ នេះបើតាមរបាយការណ៍ ដែលបានមកពី អង្គការសុខភាព ពិភពលោក (WHO) ដែលបានប្រកាស កាលពីយប់មិញនេះ។

លើសពីនេះទៅទៀត នៅមានអ្នកដែល កំពុងផ្ទុកមេរោគ កំណាចមួយនេះ ចំនួន៦,៥៧៤នាក់ ផ្សេងទៀតបើ គិតចាប់ តាំងពី ការផ្ទុះឡើងនៃ មេរោគអ៊ីបូឡា កាលពីខែមិនា ថ្មីៗនេះ។ យោងតាមតួលេខ ដែលបានមកពី អង្គការសុខភាព ពិភពលោក បានបញ្ជាក់ឲ្យដឹងថា ប្រទេស លីបេរី មានអត្រាអ្នកស្លាប់ ច្រើនជាងគេ គឺមានដល់ ១,៣៨០នាក់ បន្ទាប់មកគឺ ប្រទេស ស៊ីរ៉ាឡេអន និងប្រទេស ហ្គីណៀ។

មានការព្រមាន ក៏ដូចជាប៉ាន់ស្មានថា ចំនួននៃជនរងគ្រោះ ដែលស្លាប់ដោយសារ មេរោគកំណាចនេះ នឹងអាច កើនឡើង ដល់រាប់ម៉ឺននាក់ មុនពេលមានការ គ្រប់គ្រងយ៉ាងមាន ប្រសិទ្ធិភាពទៅលើ មេរោគនេះ។ ទោះជាយ៉ាងនេះក៏ដោយ អង្គការសុខភាព ពិភពលោក ក៏បានអះអាងថា សភាពការណ៍នៃ ការរីករាលដាល របស់មេរោគនេះ ហាក់មាន សភាពអន់ថយ ពោលគឺមិនមាន ការឆ្លងយ៉ាងគំហុក ដូចពេលមុនៗឡើយ។


យ៉ាងណាមិញ បើមានរបាយការណ៍ជាច្រើន បានអះអាងថា មានករណីមួយចំនួន ដែលអ្នកជំងឺ អ៊ីបូឡា អាចជាសះស្បើយ ឡើងវិញក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្ត្រ ក៏ដូចជាប្រទេស មួយចំនួន នៅតែបង្កើនការ ប្រុងប្រយ័ត្ន ចំពោះជំងឺមរណៈ មួយនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ មីរ័រ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]