ខួរក្បាលក្មេងប្រុសម្នាក់ ត្រូវបានបំផ្លាញដែលត្រូវលុបចោលការ ធ្វើវះកាត់ព្រោះតែគ្រូពេទ្យពន្យារពេល។

ក្មេងប្រុសនេះ មានឈ្មោះថា Leon Gough ​និងអាយុ៦ខែ គឺមានជំងឺមួយដែលគេហៅថា craniosynostosis ដែលមកពីលលាដ៏ក្បាលរបស់ក្មេង ប្រុសនេះមានការវិវឌ្ឍន៍ហួសកំណត់ ដែលបណ្ដាលឲ្យមិនមាន កន្លែងសេសសល់ណាសម្រាប់ ឲ្យខួរក្បាលមានការអភិវឌ្ឍន៍នោះទេ។

គ្រូពេទ្យនៅឯមន្ទីពេទ្យកុមារ Birmingham បានធ្វើការព្រមានទៅឪពុកម្ដាយរបស់ ក្មេងប្រុសនេះថា ប្រសិនជាការវះកាត់១០ម៉ោង នេះមិនអាចកាត់នូវលលាដ៏ក្បាលនោះចេញទេ នោះក្មេងប្រុសអាយុ៦ឆ្នាំនឹងប្រឈម មុខនឹងការបាត់បង់ខួរក្បាល។

ម្ដាយរបស់ក្មេងប្រុសនេះដែលមានអាយុ៤១ឆ្នាំ បាននិយាយថា ពេលខ្លះកូនរបស់គាត់បានស្រែកដោយមិនមាន មូលហេតុ ហើយគាត់ក៏មិនបានដឹងពីមូលហេតុ ពិតប្រាកដដែល ធ្វើការពន្យារពេលនេះដែរ គាត់ពិតជាអស់សង្ឃឹមណាស់។   

សូមប្រិយមិត្ដមើលរូបភាពទាំងអស់នេះ៖

កែសម្រួលដោយ​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]