ភ្នំពេញ ៖ រយៈពេលជិត២ឆ្នាំមកហើយ ដែលតារាចម្រៀង សំនៀងរដឺន អឿន ស្រីមុំ បានចាកចេញទៅ សម្តែង នៅក្រៅប្រទេស មានដូចជា បារាំង អូស្រ្តាលី និងកាណាដា ជាដើម ។ ក៏ប៉ុន្តែ អ្វីដែលជាការចាប់អារម្មណ៍ របស់ មហាជន ដែលធ្លាប់គាំទ្រតារាចម្រៀងស្រីរូបនេះ គឺនៅត្រង់ថា រាល់ពេលចេញសម្ដែង តារាចម្រៀងផ្សេងទៀត មួយចំនួន ដែលទៅជាមួយ អឿន ស្រីមុំ តែងតែធ្វើដំណើរត្រលប់មកវិញតាមកាលកំណត់ និងទៅតាមពេល វេលានៃលិខិតឆ្លងដែលស្ថានទូតចេញឲ្យពួកគេ ។

ដោយឡែកសម្រាប់អ្នកមេម៉ាយចាយរាង អឿន ស្រីមុំ រាល់ពេលនាង បានសម្តែងនៅក្រៅប្រទេស គឺតែងតែ ពន្យារយៈពេលនៃលិខិតឆ្លងដែន ដើម្បីបានទទួលសិទ្ធិស្នាក់នៅបន្ត រយៈពេល១ខែទៅ២ខែទៀត និងរហូត ឈានពី ប្រទេសមួយ ទៅប្រទេសមួយ ។ ជាក់ស្តែងថ្មីៗនេះត្រូវបានប្រភពព័ត៌មាន ពីអ្នកធ្លាប់ចេញចូល បរទេសញឹកញាប់ បានបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា អ្នកមេម៉ាយក្ដៅស្រួយ អឿន ស្រីមុំ កំពុងកាក់កបខ្លាំង នៅប្រទេសកាណាដា លែងចង់នឹកនា ត្រឡប់មកស្រុកកំណើតវិញឡើយ ហើយថែមទាំង មានប្ដីថ្មីម្នាក់ទៀតរស់នៅក្នុងប្រទេសកាណាដានោះទៀតផង ។

អឿន ស្រីមុំ ត្រូវបានគេបង្ហើបឲ្យដឹងទៀតថា នាងកំពុងតែកសាងសុភមង្គល ជាមួយប្តីក្រោយ ហើយអាចរស់នៅ ទីនោះ ជាប់រហូត មិនវិលមករស់នៅស្រុកខ្មែរឡើយ ប៉ុន្តែបើមានពេលវេលា គ្រប់គ្រាន់ អឿន ស្រីមុំ អាចមក លេងស្រុកខ្មែរ ម្តងម្កាលតែប៉ុណ្ណោះ ពេលមានការចាំបាច់ណាមួយ ។

ក្រៅពីរួមរស់សោយសុខ ជាមួយប្តីក្រោយ នៅក្នុងប្រទេសកាណាដា អឿន ស្រីមុំ ក៏នៅតែមានចេញសម្តែង ជាញឹកញាប់ ជាមួយនឹងតារាខ្មែរ ដែលត្រូវបានអញ្ជើញឲ្យទៅសម្តែងនៅទីនោះ ដោយមើលទៅ អឿន ស្រីមុំ កំពុងញាប់ដៃ ញាប់ជើង រាប់លុយ ( លុយធីប ) បានពីការចេញសម្ដែង តាមបណ្តារដ្ឋនានាជាច្រើន ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]